វាមិនប្រាកដនោះទេ។ សូមកុំគិតថា ថ្នាំបុរាណមានសុវត្ថិភាពជាងថ្នាំពេទ្យអោយសោះដោយសារតែពួកវាកើតចេញពីរុក្ខជាតិដូចគ្នានោះ។ រុក្ខជាតិជាច្រើនគឺមានជាតិពុល។ ទោះបីជា ថ្នាំបុរាណត្រូវបានគេផ្សព្វផ្សាយថាជារបស់ធម្មជាតិក៏ពិតមែន, តែវាមិនមែនជារុក្ខជាតិធម្មជាតិចាំបាច់សម្រាប់ខ្លួនមនុស្សឡើយ។
មិនដូចថ្នាំមានវេជ្ជបញ្ជា និងថ្នាំមិនមានវេជ្ជបញ្ជានោះទេ, ថ្នាំបុរាណមិនបានត្រូវបានគេធ្វើតេស្តដើម្បីធ្វើជាភស្តុតាងថាពួកវាមានប្រសិទ្ធភាពល្អ និងមានសុវត្ថិភាពមុននឹងពួកវាត្រូវបានគេលក់។ ដូចគ្នាដែរ, ពួកវាអាចមិនត្រូវបានលាយអ្វីនោះទេ។ ពួកវាផ្សំពីធាតុផ្សំដទៃទៀតដូចជា លម្អងផ្កា ដែលអាចធ្វើអោយអ្នកឈឺ។ ជួនកាល ពួកវាផ្សំពីថ្នាំដែលមិនមាននៅក្នុងតារាងនៃស្លាកសញ្ញា ដូចជាស្តេរ៉ូអ៊ីត ឬអ៊ឹស្ត្រូសែនជាដើម។ មួយចំនួននៃផលិតផលទាំងនេះអាចផ្សំពីសារធាតុពុល ដូចជាពពួក គីមីអាសេនិក, បារត, សំណរ និងថ្នាំសម្លាប់សត្វល្អិតជាដើម។

តើប្រភេទថ្នាំបុរាណអ្វីដែលអាចប្រើបាន?
ថ្នាំបុរាណ និងថ្នាំបន្ថែមរាប់រយមុខដែលយើងអាចប្រើបាន។ ពួកវាត្រូវបានគេផ្សាយដើម្បីព្យាបាលរោគសញ្ញាមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ, ជាធម្មតា ភស្តុតាងដែលជឿទុកចិត្តមិនមានដើម្បីគាំទ្រដល់ការផ្សព្វផ្សាយរុក្ខជាតិ និងថ្នាំទាំងនេះនោះទេ។
តើបញ្ហាសុខភាពមួយចំនួនបង្កើនហានិភ័យនៃការប្រើប្រាស់ថ្នាំបុរាណដែរឬទេ?
ប្រាកដណាស់។ ថ្នាំបុរាណអាចមិនមានសុវត្ថិភាពប្រសិនបើអ្នកមានបញ្ហាសុខភាព។ អ្នកអាចមានការកើនឡើងហានិភ័យពីផលិតផលទាំងនេះប្រសិនបើអ្នកជាមនុស្សចាស់។ សូមនិយាយជាមួយគ្រូពេទ្យមុននឹងប្រើផលិតផលទាំងនេះប្រសិនបើអ្នកមានបញ្ហាសុខភាពដូចខាងក្រោមនេះ៖
– បញ្ហាកំនកឈាម
– ជំងឺមហារីក
– ជំងឺទឹកនោមផ្អែម
– ជំងឺរីកក្រពេញប្រូស្តាត
– ជំងឺឆ្កួតជ្រូក
– ជំងឺដក់ទឹកក្នុងភ្នែក
– ជំងឺបេះដូង
– ជំងឺលើសឈាម
– បញ្ហាប្រព័ន្ធភាពស៊ាំ
– បញ្ហាចិត្តសាស្ត្រ
– ជំងឺ ផាកឃីងសាន់
– បញ្ហាថ្លើម
– ជំងឺដាច់សរសៃឈាមខួរក្បាល
– បញ្ហាក្រពេញទីរ៉ូអ៊ីត
ប្រសិនបើអ្នកនឹងត្រូវធ្វើការវះកាត់, សូមប្រាកដថាប្រាប់គ្រូពេទ្យថាតើអ្នកបានប្រើថ្នាំបុរាណ។ ផលិតផលរុក្ខជាតិអាចបណ្តាលអោយមានបញ្ហាជាមួយនឹងការវះកាត់ រួមមានការហូរឈាម និងបញ្ហានៃការដាក់ថ្នាំសណ្តំ ឬថ្នាំស្ពឹក។ សូមឈប់ប្រើផលិតផលរុក្ខជាតិទាំងនោះយ៉ាងហោចណាស់២សប្តាហ៍មុននឹងការវះកាត់ ឬសូមឈប់ភ្លាមៗប្រសិនបើគ្រូពេទ្យណែនាំអោយឈប់ប្រើវានោះ។
តើថ្នាំបុរាណអាចធ្វើអោយប្រែប្រួលដល់ប្រសិទ្ធភាពនៃថ្នាំមានវេជ្ជបញ្ជា ក៏ដូចថ្នាំមិនមានវេជ្ជបញ្ជាដែរឬទេ?
ប្រាកដណាស់។ ថ្នាំបុរាណអាចធ្វើអោយប៉ះពាល់ដល់ដំណើរការថ្នាំក្នុងខ្លួនរបស់អ្នក។ នៅពេលដែលវាកើតមានឡើង, ថ្នាំរបស់អ្នកមិនអាចធ្វើការបានល្អទៅតាមអ្វីដែលវានឹងធ្វើនោះទេ។
ជាពិសេសអ្នកគួរតែប្រុងប្រយ័ត្នអំពីការប្រើប្រាស់ថ្នាំបុរាណប្រសិនបើអ្នកប្រើថ្នាំមួយក្នុងចំណោមថ្នាំខាងក្រោមនេះ៖
– ថ្នាំដើម្បីព្យាបាលការធ្លាក់ទឹកចិត្ត, ថប់បារម្ភ ឬបញ្ហាចិត្តសាស្ត្រដទៃទៀត
– ថ្នាំប្រឆាំងនឹងការប្រកាច់
– ឈាមរាវ
– ថ្នាំរក្សាសម្ពាធឈាម
– ថ្នាំសម្រាប់បញ្ហាបេះដូង
– ថ្នាំដើម្បីព្យាបាលជំងឺទឹកនោមផ្អែម
– ថ្នាំនៃជំងឺមហារីក
ប្រសិនបើអ្នកប្រើថ្នាំទាំងនេះ, សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំបុរាណ។