ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ ចាប់ពីអាទិត្យក្រោយទៅ នឹងជួបទ្រព្យភ្ញាក់ផ្អើរច្រើនណាស់ ព្រោះមានទេវតាទ្រព្យតាមជួយច្រើន។ ជាពិសេស អ្នកក៏អាចរាប់បានក្រដាសប្រាក់ដែលក្រាស់ៗច្រើនផងដែរ។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងពេល៧ថ្ងៃខាងមុខនេះ នឹងមានទេវតាទ្រព្យដឹកប្រាក់ជូន។ ជាពិសេស ក៏អាចបណ្តាក់ទុនទទួលបានផលធំផងដែរ។ ដូចនេះ អ្នកនឹងមានប្រាក់ដែលចាយមិនចេះអស់នោះទេ។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត ក្នុងមួយអាទិត្យខាងមុខ នឹងមានផ្កាយសំណាងចូលមកក្នុងផ្ទះរបស់អ្នក។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានទ្រព្យធំណាស់។ ដូចនេះ អ្នកនឹងអាចគេចពីជីវភាពលំបាកតែម្តង៕