ការឈឺនៅត្រង់កគឺជាបញ្ហាសុខភាពទូទៅមួយ។ការឈឺកអាចបណ្តាលអោយពីបញ្ហាសុខភាពនិងជំងឺជាច្រើនឬអាចពាក់ព័ន្ធទៅនឹងជាលិការបស់ក។ឧទាហរណ៍បញ្ហាទូទៅនៃការឈឺកគឺជំងឺនៃការសឹកបន្ទះឆ្អឹងកដោយឯកឯងឬគ្រោះថ្នាក់នៅនឹងក។
ការឈឺកក៏អាចបណ្តាលមកពីការឆ្លងមេរោគវីរុសនៅនឹងបំពង់កដែលនាំអោយហើមកូនកណ្តុរនិងបណ្តាលអោយឈឺក។ហើយវាក៏អាចបណ្តាលមកពីជំងឺដ៏កម្រដូចជាជំងឺរបេងនៅនឹងកការឆ្លងមេរោគនៃឆ្អឹងកងនៅនឹងកនិងជំងឺរលាកស្រោមខួរក្បាលដែលវានាំអោយមានការរឹងក។ការឈឺកក៏អាចទាក់ទងទៅនឹងសាច់ដុំនៃកជាដើម។ កត្តាហានិភ័យនៃការឈឺករួមមានគ្រោះថ្នាក់ដោយសារកីឡា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕