អ្វីទៅជាជំងឺគាំងបេះដូង?
ជំងឺនេះកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅជាលិកាបេះដូងត្រូវបានរាំងស្ទះ
មនុស្សអាយុចាប់ពី៥០ឆ្នាំឡើងទៅ ឬស្ត្រីរាំងរដូវសុទ្ធតែប្រឈមមុខខ្ពស់ជាងគេ
ចង្វាក់ដង្ហើមស្រាប់តែឈប់ដក ឬបេះដូងលេងធ្វើការតែម្តង
ប្រហែលជាអាចឱ្យបេះដូង និងសួតឈប់ធ្វើការផង
មានកំណកឈាមក្នុងសរសៃឈាមអាក់ទែ ដែលជាហេតុនាំឱ្យស្ទះ
រឿងនេះអាចដោយសារតែ៖
កកជាតិកាលស្យូម ឬកូឡេស្តេរ៉ុលក្នុងសរសៃឈាម
កត្តាដំណពូជ
ការជក់បារី
ធាត់ជ្រុល
សម្ពាធឈាមឡើងខ្ពស់
បញ្ហាស្ត្រេសផ្លូវចិត្ត
មានជំងឺរលាកសរសៃឈាមអាក់ទែ
មានការប៉ះទង្គិច ឬជំងឺលើបេះដូងតែម្តង
សញ្ញាដែលអាចគិតថាមានជំងឺគាំងបេះដូង
ឈឺទ្រូង
ឈឺស្មា ឬដៃ
ពិបាកដកដង្ហើម
បែកញើស
ក្រហាយដើមទ្រូង
ចង្អោរ
ឈឺពោះ
ការសង្គ្រោះបឋម
ព្យាយាមសម្រាក
បន្ធូរសម្លៀកបំពាក់ដែលកំពុងតែតឹងៗ
ប្រើថ្នាំបើសិនជាមាន
ការឈឺចាប់នឹងស្រាកស្រាន្តទៅវិញក្នុងរយៈពេល៣នាទីក្រោយពីប្រើថ្នាំរួច
បើសិនជាគ្មានថ្នាំទេ ត្រូវទៅជួបគ្រូពេទ្យ
ផ្តល់ការផ្លុំខ្យល់តាមមាត់បើសិនជាត្រូវការ
ផ្តល់ជាការសង្កត់ទ្រូង (Cardiopulmonary Resuscitation, CPR)
ក្នុងករណីដែលស្ទាបជីពចរមិនបាន
ត្រូវដាក់ប្រអប់ដៃនៅលើទ្រូង ហើយសង្កត់ចុះ
ចូរសង្កត់ទ្រូង១៥ដង ហើយផ្លុំខ្យល់ចូលមាត់ពីរដង
ចូរបន្តធ្វើរហូតដល់គ្រូពេទ្យមកដល់
វិធីបង្ការជំងឺគាំងបេះដូង
ពិនិត្យសុខភាពជាទៀងទាត់
ចៀសវាងភាពស្ត្រេស
ផ្តាច់បារី ឬស្រា
គ្រប់គ្រងសម្ពាធឈាម ឬជំងឺទឹកនោមផ្អែម
គ្រប់គ្រងទម្ងន់៕