គេអាចមើលអត្តចរិតរបស់មនុស្សម្នាក់តាមរយៈទម្រង់នៃដៃ ជើង និងមុខ ប៉ុន្តែតើអ្នកដឹងទេថាគេក៏អាចមើលតាមរយៈឆ្នាំដែលអ្នកកើតដែរ។ តើឆ្នាំអ្វីត្រូវនឹងអត្តចរឹតបែបណា?
ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះមានចរឹតចូលចិត្តបរិភោគច្រើន ខ្ជិល ចូលចិត្តធ្វើបាបអ្នកដទៃ និងសរសើរខ្លួនឯង ជាងនេះទៅទៀតមានភាពអៀនច្រើន ហើយនៅពេលដែលជួបមនុស្សដែលខ្លួនស្រលាញ់តែងតែទៅឆ្ងាយពីគេជានិច្ច។
ឆ្នាំច
បុគ្គលដែលកើតនៅឆ្នាំនេះចូលចិត្តអ្វីដែលសាមញ្ញ មិនចូលចិត្តភាពនឿយហត់ និងស្មុគស្មាញឡើយ ហើយបើមាននរណាធ្វើល្អចំពោះខ្លួន គេនឹងតបស្នងទៅវិញ ជាមនុស្សដែលមានគោលបំណងច្បាស់លាស់ ម្យ៉ាងទៀតគេជាមនុស្សដែលរឹងត្អឹង ដឹងថានៅពីមុខគ្មានផ្លូវហើយគេនៅតែដើរទៅទៀត ហើយជាអ្នកដែលស្អប់នូវការសម្រេចចិត្ត សូម្បីតែពណ៌នៃសម្លៀកបំពាក់ក៏អាចធ្វើឱ្យគេឈឺក្បាលដែរ ហើយគេជាមនុស្សដែលចូលចិត្តសើច។
ឆ្នាំជូត
ជាមនុស្សដែលមានមាត់ផ្សេងចិត្តផ្សឹង គ្មានអារម្មណ៍សុវត្ថិភាពក្នុងខ្លួនឡើយ ហើយក៏ជាមនុស្សដែលត្រូវអ្នកដទៃបោកប្រាស់ច្រើនដែរ ម្យ៉ាងទៀតគេជាបុគ្គលដែលចូលចិត្តធ្វើខ្លួនរឹងមាំ តាមពិតគឺទន់ខ្សោយទេ ប្រសិនជាត្រូវអ្នកដទៃយល់ច្រឡំ គេមិនបកស្រាយឡើយ សុខចិត្តឱ្យគេយល់ច្រលំ។
ឆ្នាំឆ្លូវ
ជាមនុស្សដែលនៅពេលដែលស្រលាញ់មនុស្សម្នាក់គឺស្រលាញ់ងប់តែម្តង ហើយតែងតែទើសទែងនឹងរបស់ដែលនៅជុំវិញខ្លួន ប៉ុន្តែនៅពេលដែលឈ្លោះជាមួយអ្នកដទៃធ្វើជាខ្លាំង តែពេលដែលឈ្លោះចប់តែងតែទៅលួងគេជានិច្ច។
ឆ្នាំរកា
ជាមនុស្សដែលមានភាពទាក់ទាញ តែចងគំនុំ ប្រសិនជាអ្នកធ្វើមិនល្អចំពោះគេ គេនឹងចាំទុកអស់មួយជីវិត ហើយក៏ជាបុគ្គលដែលចូលចិត្តឱ្យអ្នកដទៃស្វែងយល់ពីខ្លួន ម្យ៉ាងទៀតគេជាមនុស្សដែលហ៊ានស្រលាញ់ និងហ៊ានស្អប់។
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចេះគិតពីអ្នកដទៃ តែងតែផ្លាស់ប្តូរខ្លួនឯងដើម្បីសម្របតាមអ្នកដទៃ ហើយក៏ជាមនុស្សដែលខ្លាចភាពបរាជ័យ ប៉ុន្តែជាអ្នកដែលចេះរក្សាមិត្តភាព ជាងនេះទៅទៀតគេជាមនុស្សដែលមានភាពអត់ធ្មត់ខ្លាំង។
ឆ្នាំម្សាញ់
ជាអ្នកដែលមានចិត្តគិតផ្តេសផ្តាសច្រើន តែពេលដែលមានរឿងកើតឡើង គេមិនឆេវឆាវឡើយ គេនឹងនៅស្ងប់ស្ងាត់ទៅវិញ ហើយជាបុគ្គលដែលគ្មានចិត្តអំណត់ និងមានចរឹតអត្មានិយមបន្តិច ដោយស្អប់រងចាំអ្នកដទៃ ប៉ុន្តែខ្លួនឯងបែរជាចូលចិត្តយឺត ចំពោះស្នេហាវិញ ទោះបីជាគេមិនស្រលាញ់ខ្លួនក៏នៅតែធ្វើគ្រប់បែបយ៉ាងឱ្យគេដែរ។
ឆ្នាំរង
ជាមនុស្សដែលចូលចិត្តស្អាត គិតច្រើន និងចូលចិត្តគេងស្រាត ហើយក៏ជាមនុស្សដែលចូលចិត្តធ្វើជាមិនខ្វល់ ប៉ុន្តែនៅក្នុងចិត្តបារម្ហខ្លាំងណាស់។
ឆ្នាំថោះ
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សចូលចិត្តលាក់ទុកនូវរឿងដែលមិនសប្បាយចិត្ត តែបែរជាចង់ឱ្យអ្នកដទៃមកលួងលោមទៅវិញ ចូលចិត្តស្រមើស្រមៃច្រើន ចរឹតក្រៅដូចកូនក្មេង តែនៅខាងក្នុងមានចរឹតចាស់ទុំ ម្យ៉ាងទៀតចូលចិត្តគេងច្រើន។
ឆ្នាំមមែ
ជាមនុស្សដែលមិនចេះចងគំនុំ ហើយក៏ជាបុគ្គលដែលឆាប់មានចិត្តរំភើបដែរ មានភាពយុត្តិធម៌ ចូលចិត្តសេរីភាព ហើយស្អប់អ្នកដទៃគ្រប់គ្រង។
ឆ្នាំវក
ជាមនុស្សដែលមានមាត់ផ្សេងចិត្តផ្សឹង ហើយនៅពេលដែលមិត្តភក្តិពឹងឱ្យជួយ គេតែងតែជួយជានិច្ច ជាហេតុដែលធ្វើឱ្យគេត្រូវអ្នកដទៃកុហក ហើយស្អប់ធ្វើរឿងដែលគ្មានន័យ។
ឆ្នាំខាល
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលស្អប់អ្នកដទៃកុហកបោកប្រាស់ណាស់ ហើយជាអ្នកដែលមានចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ទោះបីជាមិនចូលចិត្តក៏ដោយ ក៏ជួយដែរ៕