យើងសូមជម្រាបអ្នកថា អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានបញ្ហានេះឡើយ។ ស្ត្រីមួយចំនួនមានបញ្ហានេះ។
ដំបូងអ្នកត្រូវយល់ថាបញ្ហាមិនមានកូនគឺអាចបណ្តាលមកពីស្ត្រីនិងពេលខ្លះអាចបណ្តាលមកពីបុរស។ ជូនកាលទៀត វាអាចមកពីទម្លាប់នៃការរួមភេទរបស់អ្នក។ ដូច្នេះ អ្នកត្រូវព្យាយាម។
ជាដំបូងអ្នកត្រូវយល់ថាការមានកូនអាចកើតឡើង នៅពេលមេជីវិតញីឬអូវុលជួបជាមួយមេជីវិតឈ្មោលឬស្ពែម៉ាតូសូអ៊ីត។
ការយល់ដឹងនៅពេលអ្នកបញ្ចេញពងអូវុល – និងការរួមភេទជាទៀងទាត់ 5 ថ្ងៃមុន និងនៅថ្ងៃនៃការបញ្ចេញពងអូវុល – អាចធ្វើអោយប្រសើរឡើងនូវឱកាសនៃការមានគភ៌។
សម្រាប់ស្ត្រីមានរដូវទៀងទាត់ ២៨ ថ្ងៃមកម្តងនោះ ជាទូទៅការបញ្ចេញពងអូវុលកើតមាន នៅថ្ងៃទី១៤ មុនពេលការមករដូវលើកក្រោយ។ នៅពេលវាបញ្ចេញមក មេជីវិតញីនោះនឹងធ្វើដំណើរមកកាន់បំពង់ fallopian ហើយស្នាក់នៅទីនោះរយៈពេល ១២ ទៅ ២៤ ម៉ោង ដែលវាអាចបង្កកំណើតបាន។ មេជីវិតឈ្មោលអាចរស់នៅក្នុងបំពង់បន្តពូជរបស់ស្ត្រីបានរយៈពេលប្រាំថ្ងៃបន្ទាប់ពីការរួមភេទក្រោមលក្ខខណ្ឌត្រឹមត្រូវ ។ ឱកាសនៃការមានផ្ទៃពោះរបស់អ្នកគឺខ្ពស់បំផុតនៅពេលមេជីវិតឈ្មោលមាននៅក្នុងបំពង់ស្បូនអំឡុងពេលបញ្ចេញពងអូវុល។ ដូច្នេះ អ្នកត្រូវរួមភេទនៅអំឡុងពេលនៃការបញ្ចេញអូវុលឬ នៅជុំវិញថ្ងទី១៤ នៃការមករដូវ។ ទន្ទឹមនោះ អ្នកក៏គួរតែរួមភេទទៀងទាត់រាល់ថ្ងៃ ឬ ពីរថ្ងៃម្តង ឬក៏ ពីរដងក្នុងមួយសប្តាហ៍ដើម្បីបង្កើ ឱកាសមានកូន។
បើសិនជាវានៅតែមិនអាចមានកូនទៀត អ្នកនិងស្វាមីរបស់អ្នកត្រូវទៅជួបគ្រូពេទ្យឯកទេសដើម្បីរកមូលហេតុនិងដំណោះស្រាយអោយអ្នកអាចមានកូនបានតាមប្រាថ្នារបស់អ្នក៕
កំណត់សម្គាល់៖ បើលោកអ្នកមានចម្ងល់សុខភាព សូមសរសេរសំនួរមកកាន់គ្រូពេទ្យ health.com.kh។ យើងរីករាយនឹងដោះស្រាយចម្ងល់របស់លោកអ្នកតាមជំនាញវេជ្ជសាស្ត្រ។