ទោះបីជាដុំសាច់ក្នុងស្បូនមិនបង្កគ្រោះថ្នាក់អ្វីក៏ដោយ ក៏វាអាចនឹងបង្កឱ្យគ្មានផាសុកភាព និងមានផលវិបាកច្រើនដែរដូចជា ជំងឺស្លេកស្លាំងដោយសារការបាត់បង់ឈាមច្រើនៗ។
ចំពោះស្ត្រីមានផ្ទៃពោះដែលមានដុំសាច់ក្នុងស្បូន
ដុំសាច់ក្នុងស្បូនច្រើនតែមិនមានអ្វីរំខានដល់កូនក្នុងផ្ទៃឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ដុំសាច់ក្នុងស្បូនអាចនាំឱ្យមិនអាចមានកូនបាន ឬរលូតកូន។ ដុំសាច់ប្រភេទ Submucosal ប្រហែលជាមិនអាចឱ្យអំប្រ៊ីយ៉ុងកូនកាច់សម្បុក និងលូតលាស់បានទេ។ ករណីបែបនេះ គ្រូពេទ្យច្រើនតែណែនាំឱ្យកាត់ដុំនេះចោលមុនពេលសម្រេចចិត្តយកកូន ឬបើសិនជាធ្លាប់រលូតកូនច្រើនដងរួច។ អ្វីដែលកម្រនោះគឺថា ដុំសាច់ក្នុងស្បូនអាចនឹងធ្វើឱ្យស្ទះក្នុងបំពង់ដៃស្បូន ឬរំខានដល់ការធ្វើដំណើររបស់មេជីវិតញីពីមាត់ស្បូនទៅបំពង់ដៃស្បូន៕