យើង មិនមែននិយាយពីស្ករមួយស្លាបព្រាពេញដែលយើងលាយជាមួយកាហ្វេឬជាតិ ស្ករដែលមានក្នុងបង្អែមពេលអ្នកទៅពិសារអាហារនៅភោជនីដ្ឋាននោះទេ ដែលប៉ះពាល់ដល់រាង្គកាយរបស់អ្នក។ ជាតិស្ករមានវត្តមាននៅក្នុងអាហារកញ្ចប់ជាច្រើនដែលយើងទទួលទានចាប់ ពីសាច់រហូតដល់ទឹកប៉េងប៉ោះ។ តើអ្នកដឹងទេថាការទទួលទានជាតិស្ករច្រើនពេកអាចបង្ករឲ្យមានផលវិបាក អ្វីខ្លះ?ចូរអានបន្ត៖
ភាពចាស់
ការទទួលទានជាតិស្ករច្រើនពេកបង្ករឲ្យមានដំណើរការធម្មជាតិមួយ ហៅថាglycation។ ជាតិស្ករនៅក្នុងចរន្តឈាមភ្ជាប់ទៅនឹងប្រូតេអ៊ីនដើម្បីបង្កើតទៅជា ម៉ូលេគុលហៅថា advanced glycogen end products (AGES) ដែលនឹងបំផ្លាញសរសៃទឹកប្រូតេអ៊ីន (collagen) និងelastin។ សរសៃទឹកប្រូតេអ៊ីនមានតួនាទីក្នុងការរក្សាស្បែកឲ្យតឹងណែន។ ម្យ៉ាងទៀត ការទទួលទានជាតិស្ករច្រើនពេកប៉ះពាល់ដល់ប្រភេទនៃសរសៃទឹកប្រូតេអ៊ីន ក្នុងស្បែក។ វាអាចធ្វើឲ្យការបង្កើតនៃសរសៃទឹកប្រូតេអ៊ីនដែលងាយនឹងខូចដែល ធ្វើឲ្យស្បែកមិនសូវទន់។ AGES នឹងបន្សាបអង់ស៊ីមប្រឆាំងនឹងអង់ទីអុកស៊ីដង់ ដែលបង្ករឲ្យបាត់បង់ការការពារកម្តៅពីព្រះអាទិត្យ។ អ្នកជំងឺទឹកនោមផ្អែមដែលពិបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម អាចមានAGEs ដល់ទៅ ៥០ដងច្រើនជាងអ្នកគ្មានជំងឺនេះ។ ពួកគេអាចនឹងបង្ហាញស្នាមជ្រីវជ្រួញនៃភាពចាស់មុនអាយុ។
ជំងឺបេះដូងនិងសម្ពាធឈាមឡើងខ្ពស់
Triglycerides នៅក្នុងឈាមអាចបង្កើនកម្រិតកូលេស្តេរ៉ុលបាន។ ការកើនឡើងនៃកូលេស្តេរ៉ុលគឺជាកត្តាគ្រោះថ្នាក់នៃជំងឺបេះដូង។ ការទទួលទានជាតិស្ករច្រើនពេកនឹងបង្កើនកម្រិតtriglycerides ដែលធ្វើឲ្យអ្នកស្រាវជ្រាវនិងអ្នកជំនាញផ្នែកបេះដូងមួយចំនួន សន្និដ្នានពីទំនាក់ទំនងរវាងជាតិស្ករនិងបេះដូង។ អ្នកជំនាញមួយចំនួនក៏ជឿថាស្ករក៏ជាមូលហេតុនៃជំងឺសម្ពាធឡើងខ្ពស់ ដូចជាអំបិលដែរ។
ចិញ្ចឹមជំងឺមហារីកលំពែង
វាត្រូវបានគេដឹងចាប់តាំងពីឆ្នាំ ១៩២៣ មកម្ល៉េះថាស្ករជួយឲ្យកោសិការមហារីកលូតលាស់បានយ៉ាងលឿនជាងកោសិកា ធម្មតាផ្សេងទៀត។ ប៉ុន្តែការសិក្សានៅឆ្នាំ ២០១០ របស់ការស្រាវជ្រាវជំងឺមហារីកបានឲ្យដឹងថាស្ករពីរប្រភេទគឺគ្លុយកូស និងហ្វ្រាក់តូសគឺដូចគ្នា។ ប៉ុន្តែការរកឃើញផ្សេងទៀតពីការសិក្សានេះបានបង្ហាញថាកោសិកាមហា រីកលូតលាស់ដោយសារគ្លុយកូសនិងបង្កើនចំនួនដោយសារហ្វ្រាក់តូស។
ទម្លាប់នៃការទទួលទាន
ទារកដែលត្រូវបានគេឲ្យទទួលទានជាតិស្ករច្រើនពេកច្រើនតែបង្កើត នូវចំណូលចិត្តទៅលើអាហារផ្អែម។ ទម្លាប់នេះអាចធ្វើឲ្យកុមារបដិសេធនូវជម្រើសអាហារដែលមាន សារធាតុចិញ្ចឹមច្រើន ហើយផ្ទុយទៅវិញចម្អែតខ្លួនឯងដោយមិនទទួលបានកាឡូរីពីជាតិស្ករ។ កុមារមិនត្រូវការបន្ថែមជាតិស្ករក្នុងរបបអាហាររបស់ពួកគេនោះទេ។ ការទទួលទានជាតិស្ករច្រើនពេកអាចបង្ករឲ្យមានការកើនឡើងនៃអរម៉ូន យ៉ាងឆាប់រហ័ស ដែលធ្វើឲ្យឡើងទម្ងន់ និងធាត់ជ្រុលពេក៕