អ្នកគួរតែពិនិត្យមើលកម្រិតជាតិកូឡេស្តេរ៉ុល យ៉ាងហោចណាស់ជារៀងរាល់ ៥ឆ្នាំម្តង ឬញឹកញាប់ជាងនេះបើសិនជាមានបញ្ហាណាមួយហើយ។ កម្រិតជាតិស្ករក្នុងឈាម និងសម្ពាធឈាមក៏អាចមានឥទ្ធិពលទៅលើកូឡេស្តេរ៉ុលក្នុងឈាមដែរ ដូច្នេះមនុស្សម្នាក់ដែលមានជំងឺទឹកនោមផ្អែមគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះកត្តាទាំងនេះ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមណែនាំវិធីខ្លះៗក្នុងការបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម៖
- បើសិនជាជក់បារី ត្រូវផ្តាច់បារី
- សម្រកទម្ងន់ បើសិនជាកំពុងតែធាត់
- ចូរហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍
- ចូរញ៉ាំអាហារមានជាតិខ្លាញ់ទាប កូឡេស្តេរ៉ុលទាប តែត្រូវមានបន្លែស្រស់ៗ ផ្លែឈើស្រស់ៗ និងគ្រាប់ធញ្ញជាតិស្រស់ៗច្រើនវិញ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរបង្កើនការញ៉ាំខ្លាញ់ប្រភេទ Monounsaturated Fat ដូចជា Canola Oil ប្រេងផ្លែបឺរ ឬប្រេងអូលីវ
- ចូរញ៉ាំថ្នាំបញ្ចុះកូឡេស្តេរ៉ុលបើសិនជាគ្រូពេទ្យរកឃើញថាអ្នកត្រូវតែប្រើប្រាស់វា៕