ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ចូលចិត្តនិយាយត្រង់ មានចិត្តដែលល្អ ថែមទាំងមិនចេះប្រើល្បិចនោះទេ។ ជាហេតុដែលធ្វើឲ្យមានអ្នកតាមជួយច្រើន។ ដូចនេះ លុយដែលចូលក្នុងហោប៉ាវនឹងច្រើនទៅៗ មិនងាយថយចុះឡើយ។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ជាបុគ្គលដែលចិត្តល្អណាស់។ ជាពិសេស ក្នុងពេលចាស់ទៅក៏មិនបាច់ព្រួយរឿងគ្មានប្រាក់ចាយដែរ ព្រោះទេវតាទ្រព្យផ្តល់ឲ្យច្រើនណាស់។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅបានយ៉ាងល្អ។
ឆ្នាំថោះ
ឆ្នាំថោះ ជាមនុស្សដែលមានមនុស្សតាមជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចរកឃើញផ្លូវដែលចំណេញប្រាក់បានច្រើន។ ដូចនេះ ក្នុងពេលចាស់ទៅមិនខ្លាចថាគ្មានលុយក្នុងហោប៉ាវនោះឡើយ៕