ចំពោះមិត្តនារីទាំងឡាយដែលចូលចិត្តចូលគេងយប់ជ្រៅ អាចជ្រើសរើសផ្លែឈើខាងក្រោមនេះ ដើម្បីការពារស្បែកអ្នកបាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកចូលគេងយប់ជ្រៅ អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះនៅក្នុងផ្លែប៉ោមសម្បូរទៅដោយសារធាតុជាច្រើន ដែលអាចជួយការពារស្បែកអ្នកមិនងាយកើតមានស្នាមអ៊ុចខ្មៅ ថែមទាំងជួយអ្នកមិនងាយធាត់ទៀតផង។ ជាពិសេស ស្បែកអ្នកក៏អាចមានលក្ខណៈម៉ត់រលោងផងដែរ។
2. នៅក្នុងផ្លែគីវី មានផ្ទូកទៅដោយវីតាមីនយ៉ាងច្រើន ដោយអាចជួយធ្វើឲ្យខួរក្បាលអ្នកមានភាពរស់រវើកជាខ្លាំង។ ម្យ៉ាងទៀត ក៏អាចធ្វើឲ្យអារម្មណ៍អ្នកស្ងប់ផងដែរ។ ជាពិសេស បើអ្នកតែងចូលគេងយប់ជ្រៅ អ្នកអាចញ៉ាំផ្លែគីវីនេះបាន នោះវានឹងធ្វើឲ្យស្បែកអ្នកស្អាត មិនងាយចាស់នោះទេ។
3. ទំពាំងបាយជូរ មានសារធាតុដែលអាចជួយការពារថ្លើមអ្នកបាន។ នៅពេលដែលអ្នកចូលគេងយប់ជ្រៅ ហើយពិសារផ្លែឈើមួយនេះ វានឹងអាចជួយពន្យារភាពចាស់របស់អ្នកបាន។
4. នៅក្នុងចេក មានផ្ទុកសារធាតុដែលអាចជួយអ្នកបំបាត់អារម្មណ៍នឿយហត់ ថែមទាំងជួយធ្វើឲ្យស្បែកអ្នកមិនងាយខូចព្រោះតែចូលគេងយប់ជ្រៅនោះទេ។ ដូចនេះ អ្នកអាចជ្រើសរើសផ្លែឈើទាំងឡាយខាងលើដើម្បីពិសារបាន ប៉ុន្តែអ្នកមិនគួរតែងតែចូលគេងយប់ជ្រៅទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង៕