ដើម្បីយល់អំពីសំណួរនេះ, យើងគួរចាំថា ខ្លួាញ់ត្រូវបានស្តុកដើម្បីបង្កើតជាថាមពល។ ខ្លួនរបស់អ្នកបំលែងខ្លាញ់ដើម្បីប្រើជាថាមពលសម្រាប់សាច់ដុំ និងជាលិកាដទៃទៀតតាមរយៈដំណើរការមេតាប៉ូលីស។ នេះបណ្តាលអោយកោសិកាខ្លាញ់ធ្លាក់ចុះ។
សកម្មភាពមេតាប៉ូលីសទាំងនោះក៏បង្កើតជាកម្តៅដែលជួយរក្សាសីតុណ្ហភាពក្នុងខ្លួន និងកាកសំណល់នៅក្នុងខ្លួនផងដែរ។ កាកសំណល់ទាំងនោះ ដូចជាទឹក និងកាបូនឌីអុកស៊ីតត្រូវបានបញ្ចេញនៅក្នុងទឹកនោម និងចេញជាញើស ឬបញ្ចេញតាមការដកដង្ហើម៕