អ្នកដែលមានការឈឺចាប់សាច់ដុំ និងឆ្អឹង ជួនកាលត្អូញត្អែរថា ខ្លួនទាំងមូលរបស់ពួកគេឈឺ។ ពួកគេអាចមានអារម្មណ៍ថា ឈឺសាច់ដុំ ពេលពួកគេបានធ្វើការខ្លាំងហួសកម្រិត។ ជួនកាល សាច់ដុំក្រហាយ ឬរមួល។ រោគសញ្ញា គឺផ្សេងៗគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ប៉ុន្តែរោគសញ្ញាទូទៅរួមមាន ៖

- ឈឺខ្លួន
- អស់កម្លាំង
- ពិបាកគេង។
គ្រូពេទ្យនឹងធ្វើការពិនិត្យ និងសួរនាំអំពីប្រវត្តិជំងឺរបស់អ្នក។ បន្ថែមពីលើនេះគ្រូពេទ្យអាចធ្វើការសុំការថតមើលដទៃទៀតដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ៕