ទោះបីជារាងកាយអាចនឹងរងការវាយប្រហាពីបាក់តេរីបង្កជំងឺរបេងក៏ដោយ ក៏ប្រព័ន្ធភាពស៊ាំច្រើនតែជួយអ្នកមិនឱ្យឈឺបានដែរ។ ហេតុដូច្នេះហើយទើគ្រូពេទ្យបង្កើតជាគម្លាតមួយរបស់ជំងឺនេះ៖
- ដំណាក់កាលសម្ងំ (Latent TB)៖ ករណីបែបនេះ អ្នកមានការបង្ករោគដោយជំងឺរបេងហើយ ប៉ុន្តែបាក់តេរីនោះនៅក្នុងខ្លួនជាលក្ខណៈសម្ងំ និងមិនចេញជារោគសញ្ញាអ្វីឡើយ។ ដំណាក់កាលនេះ គឺមិនអាចចម្លងជំងឺទៅអ្នកផ្សេងបានឡើយ។ វាអាចនឹងឈានដល់ដំណាក់កាលសកម្មវិញដែរ ដូច្នេះការព្យាបាលមានសារៈសំខាន់ណាស់សម្រាប់អ្នកជំងឺនៅដំណាក់កាលសម្ងំនេះ។
- ដំណាក់កាលសកម្ម (Active TB)៖ ស្ថិតក្នុងដំណាក់កាលនេះដែរ វានឹងធ្វើឱ្យអ្នកឈឺ ហើយអាចចម្លងជំងឺទៅអ្នកដទៃបានទៀត។ វាអាចកើតឡើងនៅរយៈពេលពីរបីសប្តាហ៍ដំបូងក្រោយពីមានការបង្ករោគរួច ឬអាចកើតឡើងនៅរយៈពេលច្រើនឆ្នាំក្រោយទៀតក៏មានដែរ។

រោគសញ្ញារបស់ជំងឺរបេងដំណាក់កាលសកម្មមានដូចជា៖
- ក្អកយ៉ាងហោចណាស់ ៣សប្តាហ៍ឡើងទៅ
- ក្អកមានឈាម
- ឈឺទ្រូង ឬឈឺពេលដកដង្ហើម ឬក្អក
- ស្រកទម្ងន់ដោយមិនដឹងហេតុ
- អស់កម្លាំង
- ក្តៅខ្លួន
- បែកញើសពេលយប់
- គ្រុនញាក់
- មិនឃ្លានអាហារ
ជំងឺរបេងក៏អាចប៉ះពាល់ទៅលើផ្នែកផ្សេងៗនៃរាងកាយបានដែដូចជា តម្រងនោម ឆ្អឹងកងខ្នង ឬខួរក្បាល។ នៅពេលជំងឺរបេងកើតនៅក្រៅសួតវិញ សញ្ញារបស់វាអាចនឹងប្រែប្រួលទៅតាមសរីរាង្គទាំងនោះ។ ឧទាហរណ៍ ជំងឺរបេងឆ្អឹងកងខ្នងអាចនឹងមានអាការៈឈឺខ្នង ហើយរបេងតម្រងនោមអាចនឹងមានឈាមក្នុងទឹកនោម។
ចូរទាក់ទងទៅគ្រូពេទ្យបើសិនជាអ្នកមានអាការៈក្តៅខ្លួន ស្រកទម្ងន់មិនដឹងហេតុផល បែកញើសនៅពេលយប់ ឬក្អកជាប់រហូត។ សញ្ញារបស់ជំងឺរបេងច្រើនតែកើតមាន ប៉ុន្តែវាក៏អាចកើតឡើងដោយសារជំងឺអ្វីផ្សេងដែរ។ គ្រូពេទ្យអាចនឹងធ្វើតេស្តដឹងអំពីមូលហេតុទាំងនោះបាន។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) បានណែនាំថា អ្នកដែលប្រឈមកាន់តែខ្លាំងនឹងជំងឺរបេងគួរតែពិនិត្យរកមើលជំងឺនេះសម្រាប់ដំណាក់កាលសម្ងំទៅ។ ការពិនិត្យនេះគួរតែធ្វើលើមនុស្សខាងក្រោមនេះដែរ៖
- អ្នកជំងឺអេដស៍
- អ្នកចាក់ថ្នាំញៀនតាមសរសៃ
- អ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺ
- គ្រូពេទ្យព្យាបាលអញនកជំងឺរបេង៕