ជាធម្មតាការរលាកសរសៃប្រសាទភ្នែក តែងតែប៉ះពាល់លើភ្នែកតែម្ខាង។ចំណែកឯរោគសញ្ញាអាចមានដូចជា ៖
- មានការឈឺចាប់៖ មនុស្សភាគច្រើនដែលរលាកសរសៃប្រសាទភ្នែក មានការឈឺចាប់នៅនឹងភ្នែក ពេលធ្វើចលនាភ្នែក។
- ងងឹតភ្នែក៖មនុស្សភាគច្រើនតែងតែមើលមិនច្បាស់ក្នុងរយៈពេលខ្លីមួយ ឬអាចឈានដល់ខ្វាក់ភ្នែក។ការកត់សំគាល់ឃើញថាការបាត់បង់ការមើលឃើញ អាចកើតមានក្នុងពេលប៉ុន្មានម៉ោងឬ២ទៅ៣ថ្ងៃ។ការហាត់ប្រាណ ឬការងូតទឹកក្តៅឬងូតទឹកផ្កាឈូកក៏អាចធ្វើអោយអ្នកងងឹតភ្នែកមួយភ្លែតបានដែរ។ដូច្នេះបញ្ហាងងឹតភ្នែកគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។
- ងងឹតពណ៌ ៖ ការរលាកសរសៃប្រសាទភ្នែក តែងតែប៉ះពាល់ដល់ការបែងចែកពណ៌។អ្នកអាចសម្គាល់ឃើញថាពណ៌ដែលអ្នកឃើញមានលក្ខណៈខុសធម្មតា ដូចជា ស្រាលជាងមុនជាដើម។
- ពន្លឺភ្លើង៖ អ្នកដែលរលាកសរសៃប្រសាទភ្នែក ភាគច្រើន តែងតែឃើញពន្លឺភ្លើង ទោះបីជាមិនមានពន្លឺភ្លើងចាំងមកក៏ដោយ៕