តើអ្នកនឹងធ្វើអ្វីទៅនៅពេលមានអាការៈឈឺក្រពះ? រឿងមួយដែលអ្នកនឹងត្រូវធ្វើ គឺទៅឱសថស្ថានដើម្បីផ្សំថ្នាំឈឺក្រពះលេបហើយ។ តើអ្នកមានគិតថា ចង់ប្រើវិធីសាស្ត្រអ្វីផ្សេងដែរទេ? បើសិនជាអ្នកធ្លាប់មានអាការៈឈឺពោះ ឬមិនស្រួលក្នុងពោះដោយសារតែក្រពះមិនកិនល្អ ខាងក្រោមនេះគឺជាវិធីព្យាបាលបែបធម្មជាតិមួយដែលអ្នកគួរតែសាកល្បងហើយ ។ យ៉ាងណាមិញ ការសិក្សាពីវិធីនេះ ត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Prescribe International រួចហើយ។
តែជីអង្កាម មិនខុសគ្នាប៉ុន្មានទេពីតែបៃតង ព្រោះតែវាមានប្រយោជន៍ចំពោះសុខភាពច្រើន។ វាមិនត្រឹមតែជួយដោះស្រាយបញ្ហាឈឺក្រពះ និងក្រពះមិនកិនអាហារទេ តែក៏ជួយបំបាត់ការតឹងច្រមុះ ឈឺធ្មេញ និងក្តៅខ្លួនដែរ។ តែជីអង្កាមមានអង់ទីអុកស៊ីដង់ជាច្រើនដែលអាចច្រោះជាតិពុលចេញពីរាងកាយ និងជួយដល់ការរំលាយអាហារ។ វាក៏មានសារធាតុប្រឆាំងការរលាក ដែលអាចជួយបំបាត់ការឈឺពោះបានដែរ។ ជាតិប្រេង Volatile ក្នុងតែជីអង្កាមនឹងភ្ញោចដល់ថង់ទឹកប្រមាត់ ដើម្បីជួយដល់ការរំលាយអាហារ។ ដូច្នេះ ការញ៉ាំតែជីអង្កាមមួយពែកមិនត្រឹមតែជួយសម្រួលដល់រាងកាយទេ តែក៏ពង្រឹងដល់ការរំលាយអាហារផង និងបំបាត់ការឈឺក្រពះផង។ បើសិនជាអ្នកឈឺក្រពះ ចូរញ៉ាំតែជីអង្កាមស្រស់ៗ និងក្តៅទើបមានប្រសិទ្ធភាពបំបាត់អាការៈនេះ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទម