ការផិតក្បត់គ្នាគេច្រើនតែផ្តោតតែទៅលើមនុស្សប្រុសទេ ប៉ុន្តែវាមិនមែនសុទ្ធតែអញ្ជឹងទាំងអស់ឡើយ។ ករណីខ្លះ សូម្បីតែការទទួលខុសត្រូវរបស់មនុស្សស្រីអាចជារឿងផ្លូវចិត្ត ឬមានការចូលរួមខាងការរួមភេទលើរាងកាយផងដែរ។
វាតែងតែមានសញ្ញាមួយចំនួនដែលអ្នកអាចសម្គាល់នាងជាមនុស្សក្បត់ចិត្តអ្នក។ ក្រោយពីនេះអ្នកអាចសិក្សាពីជំហ៊ានបន្ទាប់ដើម្បីព្យាយាមកំណត់អោយច្បាស់ពីភាពសង្ស័យរបស់អ្នកបាន។
ផ្លាស់ប្តូរទម្លាប់
បើសិនជាប្រពន្ធរបស់អ្នកតែងតែមានទម្លាប់ធ្វើការដដែលៗ ប៉ុន្តែស្រាប់តែផ្លាស់ប្តូរភ្លាមៗទាំងអស់ដោយគ្មានហេតុផលទៅវិញ។ នាងអាចយកលេសនិយាយថា ចង់ធ្វើអ្វីប្លែកបន្ថែមទៀត ប៉ុន្តែរឿងនោះគួរណាមិនចាំបាច់យកចិត្តទុកដាក់ខ្លាំងជាងមុនពេកទេ។ បើសិនជារឿងនេះមិនកើតឡើងទេ នាងប្រហែលជាមានអារម្មណ៍ល្អក្នុងការចំណាយពេលនៅជាមួយសង្សារ ឬប្តីនាងហើយ។
ផ្លាស់ប្តូរអ្វីៗខាងក្រៅ
ស្ត្រីម្នាក់អាចនឹងធ្វើទៅតាមចិត្តចង់បានដើម្បីបន្ថែមអ្វីមួយដូចជា រកហេតុផលផ្លាស់ប្តូរអ្វីៗខាងក្រៅរបស់អ្នកជាដើម ។ ចូរក្រើនរំលឹកខ្លួនឯង ជាពិសេសបើសិនជាអ្នកចាប់ផ្តើមរៀបចំស្លៀកពាក់ឈុតសម្លៀកបំពាក់ដែលស្រើបស្រាល ។ លើសពីនេះទៅទៀត បើសិនជាអ្នកគ្រាន់តែធ្វើខ្លួនធម្មតាៗកាលពីខែមុនទេ តែឥឡូវបែរជារកលេសទៅធ្វើក្រចក, ស្ពារ, ប្តូរពណ៌សក់ថ្មី និងព្យាយាមធ្វើយ៉ាងណាអោយរូបរាងខាងក្រៅរបស់អ្នកល្អជាងមុននោះ វាអាជារឿងមួយយល់ថានាងកំពុងតែចាប់អារម្មណ៍លើបុរសថ្មីហើយ។
បាត់បង់ការពន្យល់ហេតុផល
ស្ត្រីម្នាក់ដែលកំពុងត្រូវការពេលវេលានៅឆ្ងាយពីផ្ទះមានន័យដើម្បីចំណាយពេលជាមួយរបស់ដែលនាងចាប់អារម្មណ៍ហើយ។ ដូច្នេះបើសិនជាមិត្តស្រីរបស់អ្នកឧស្សាហ៍នៅក្រៅយប់ៗពេក, ប្រជុំថ្ងៃចុងសប្តាហ៍, ឬឧស្សាហ៍ធ្វើអ្វីដែលគ្មានហេតុផល អ្នកគួរតែមានហេតុផលដែលត្រូវបារម្ភហើយ។ រឿងអស់ទាំងនេះប្រហែលជាអាចពន្យល់បានថានឹងកំពុងតែជួបគ្នាជាមួយប្រុសថ្មីហើយ។
មិនដែលប្រើអារម្មណ៍មកគិត
ស្ត្រីម្នាក់ដែលកំពុងតែស្លុងអារម្មណ៍យ៉ាងពេញលេញពីបុរសផ្សេងម្នាក់ទំនងជាងអាចដកចិត្តចេញពីអ្នកបាន ។ រឿងមួយនៃសញ្ញាដំបូងនឹងការដកចិត្តគឺជាការបដិសេធន៍ ឬមិនយកចិត្តទុកដាក់ទៅលើអ្វីដែលប្តីរបស់នាងប្រាប់។ បើសិនជាប្រពន្ធរបស់អ្នក ឬដៃគូឈប់និយាយ ឬឈប់ធ្វើទំនាក់ទំនងជាមួយអ្នកសោះនោះ វាអាចជាសញ្ញាអោយគេដឹងថា នាងកំពុងតែចាប់អារម្មណ៍លើបុរសថ្មីទៀតហើយ។
ប្រើទឹកអប់ថ្មី
ស្រីបោកប្រាស់អាចនឹងជាប់ក្លិនទឹកអប់របស់បុរសដែលពួកគេកំពុងតែស្និទ្ធស្នាលគ្នា ។ ដូច្នេះនៅពេលអ្នកសង្ស័យប្រពន្ធមានសាហាស្មនពេលមកផ្ទះវិញ ចូរអោបនាង ហើយព្យាយាមស្រង់ក្លិនទឹកអប់របស់មនុស្សប្រុស ។ នាងប្រហែលជាព្យាយាមពន្យល់ពីរឿងនេះផ្សេងដូចជាការនិយាយថាពួកគេជាប់មិត្តចាស់ ឬសាច់ញាតិ ដែលបែកគ្នាយូរហើយក៏ព្យាយាមបង្ហាញពីការនឹករលឹករបស់ពួកគេចំពោះនាងទៅ។ រឿងនោះប្រហែលជាអាចអោយដឹងរឿងពិតផងក៏អាចថាបានដែរ៕