ការទទួលទានបន្លែ អាចផ្តល់អោយយើងរាល់គ្នា នូវអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ។ អ្នក ទាំងឡាយណា ដែលបានបរិភោគផ្លែឈើ និង បន្លែបានជាច្រើន គឺហាក់នឹងមានការកាត់បន្ថយ នូវកត្តា ប្រឈមនឹង ជំងឺរ៉ាំរ៉ៃមួយចំនួនបាន។
បន្លែបានផ្តល់នូវ សារជាតិបំប៉នសំខាន់ៗជាច្រើន សម្រាប់សុខភាព និង តំហែទាំដល់រាងកាយរបស់យើង។
សារប្រយោជន៍ចំពោះសុខភាព
- ការបរិភោគអាហារដែលសំបូរទៅដោយ បន្លែ និងផ្លែឈើ ដែលជាផ្នែកនៃរបបអាហារ ដែលផ្តល់ ផលល្អចំពោះសុខភាព អាចនឹងកាត់បន្ថយកត្តាប្រឈមនឹង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល និង អាចការពារនូវជំងឺ សសៃឈាមបេះដូងផ្សេងទៀត បានផងដែរ។
- ការទទួលទានរបបអាហារបែបនេះ ក៏អាចនឹងជួយកាត់បន្ថយ នូវកត្តាហានិភ័យនៃ ការកើតមាន ជំងឺទឹកនោមផ្អែម ប្រភេទទីរពីរ ។
- វាក៏អាចនឹង ជួយការពារអ្នក ប្រឆាំងនឹងជំងឺមហារីកជាក់លាក់មួយចំនួន ដូចជា៖ ជំងឺមហារីក មាត់,ជំងឺមហារីកក្រពះ និង ជំងឺមហារីកចុងពោះវៀនធំ ។
- របបអាហារដែលសំបូរទៅដោយជាតិសសៃ មានដូចជា បន្លែ និង ផ្លែឈើ អាចនឹងកាត់បន្ថយនូវ ការប្រឈមនឹងគ្រោះថ្នាក់នៃ ជំងឺសសៃឈាមបេះដូង ។
- ការទទួលទានបន្លែ និង ផ្លែឈើ ដែលសំបូរទៅដោយសារជាតិប៉ូតាស្យូម ជាផ្នែកមួយនៃរបប អាហារប្រចាំថ្ងៃ អាចនឹងជួយកាត់បន្ថយនូវកត្តាប្រឈមនឹងគ្រោះថ្នាក់ នៃការវិវត្តន៍មានជំងឺ គ្រួស ក្នុងតម្រងនោម និង អាចជួយផងដែរក្នុងការ បាត់បង់ឆ្អឹង។
- ការទទួលទាននូវបន្លែ ដែលជាប្រភេទអាហារមួយ ដែលមានជាតិកាឡូរីទាប នៅក្នុងបរិមាណ មួយចាន ជំនួសអោយអាហារដទៃទៀតដែលមានជាតិកាឡូរីខ្ពស់ គឺអាចនឹងផ្តល់អត្ថប្រយោជន៍ ជាពិសេស ក្នុងការជួយបន្ថយនូវការបឺតស្រូបយក ជាតិកាឡូរី។
- សារជាតិបំប៉នអាហារដែលជា ប្រភពនៃសារជាតិបំប៉ន ដែលមាននៅក្នុងចានរបស់អ្នក អាចនឹងត្រូវបានរកឃើញ នៅក្នុង របបអាហារដែលបានណែនាំសម្រាប់ប្រជាជនអាមេរិក។
- ន្លែភាគច្រើន គឺមានផ្ទុកសារជាតិខ្លាញ់ និង កាឡូរីទាបពីធម្មជាតិ។ គ្មានប្រភេទបន្លែណាមួយ ដែលមានផ្ទុកជាតិកាឡូរីនោះទេ ។
- បន្លែដែលសំបូរជាតិប៉ូតាស្យូម គឺជាប្រភពដ៏សំខាន់នៃ សារជាតិបំប៉នជាច្រើន រួមមានដូចជា៖ ប៉ូតាស្យូម, ជាតិសសៃ, ហ្វូលីកអាស៊ីត, វីតាមីន A, E និង C ។
- អាហារដែលសំបូរដោយ សារជាតិប៉ូតាស្យូម អាចជួយរក្សាសម្ពាធឈាមអ្នក អោយមានសុខភាព ល្អ។ បន្លែដែលសំបូរដោយ សារជាតិប៉ូតាស្យូម រួមមានដូចជា៖ ដំឡូងជ្វា, សណ្តែកសៀង, ប៉េងប៉ោះ, ឆៃថាវ, ល្ពៅ, ស្ពីណាច, សណ្តែកបារាំង ។ល។
- បន្លែដែលមានជាតិសសៃ គឺជាផ្នែកមួយនៃអាហារដែលផ្តល់ផលល្អចំពោះសុខភាព ដែលវាអាច នឹង ជួយក្នុងការកាត់បន្ថយនូវកម្រិតកូឡេស្តេរ៉ូលខ្ពស់ ក្នុងឈាម និង អាចជួយផងដែរក្នុងការ កាត់បន្ថយនូវកត្តា ប្រឈមនឹងជំងឺបេះដូង។ អាហារជាតិសសៃ គឺមានសារៈសំខាន់ ដែលអាចធ្វើអោយចលនារបស់ពោះវៀន មានមុខងារល្អ។ វាជួយកាត់បន្ថយនូវ អាការៈ ទល់លាមក។ ហើយអាហារដែលមានជាតិសសៃ ដូចជាពពួកបន្លែនេះ គឺអាចធ្វើអោយអ្នក ឆាប់មានអារម្មណ៍ថាឆ្អែត ជាមួយនឹងបរិមាណកាឡូរីទាប។
- ហ្វូលិកអាស៊ីត អាចជួយអោយរាងកាយ ធ្វើការផលិតកោសិកាគ្រាប់ឈាមក្រហមបានច្រើន។ ស្ត្រីដែលស្ថិតក្នុងវ័យដែលអាចបង្កកំណើតបាន និង អាចមានគភ៌ ព្រមទាំងស្ត្រីដែលមានផ្ទៃពោះ ក្នុងត្រីមាសទីមួយ គួរតែទទួលយកសារជាតិអាស៊ីតហ្វូលិកអាស៊ីត អោយបានគ្រប់គ្រាន់ ដោយ រួមមានផងដែលនូវអាហារដែលមានផ្ទុកសារជាតិនេះ ក៏ដូចជាថ្នាំគ្រាប់សារជាតិបន្ថែម ។ វាអាច ជួយកាត់បន្ថយនូវការប្រឈមនឹង ភាពមិនប្រក្រតីនៃបំពង់ប្រសាទ, ជំងឺនៃភាពមិនប្រក្រតីរបស់ ខួរឆ្អឹងខ្នង និង ជំងឺមិនមានស្រោមខួរក្បាល នៅក្នុងអំឡុងនៃការវិវត្តន៍របស់គភ៌ ។
- សារជាតិវីតាមីន A ជួយធ្វើអោយភ្នែក និង ស្បែកមានសុខភាពល្អ និង ជួយការពារពួកវា ប្រឆាំង នឹងការចំលងរោគផ្សេងៗ ។
- វីតាមីន E ជួយការពារសារជាតិ វីតាមីន A និង សារជាតិអាស៊ីតខ្លាញ់សំខាន់ៗដទៃទៀត ពី ប្រតិកម្ម អុកស៊ីតកម្មរបស់កោសិកា។
- វីតាមីន C ជួយព្យាបាល ធ្វើអោយមុខរបួសឆាប់ជាសះស្បើយ និង ជួយធ្វើអោយធ្មេញ និង អញ្ចាញ ធ្មេញមានសុខភាពរឹងមាំ។ វីតាមីន C នេះ ក៏អាចជួយធ្វើអោយការបឺតស្រូបយក របស់ជាតិដែកបានល្អ ផងដែរ៕