ជំងឺបេះដូងនិងជំងឺទាក់ទងនឹងប្រព័ន្ធរបត់ឈាមឃើញថាមានម្នាក់ហើយដែលបានស្លាប់ ដោយសារវា ក្នុងចំណោមអ្នកស្លាប់បីនាក់ ក្នុងប្រទេសអង់គ្លេស ព្រមទាំងមានចំនួនអ្នកស្លាប់រហូតដល់ ២៣៣០០០នាក់ក្នុងមួយឆ្នាំៗ។ ប្រហែលជាមានស្ត្រីម្នាក់ក្នុងចំនោម ៥នាក់ និងបុរសម្នាក់ក្នុងចំនោម ៦នាក់ស្លាប់ដោយសារជំងឺបេះដូងនេះ។

មនុស្សវ័យជំទង់ម្នាក់ស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់បីនាទីម្តង។ ភាពទុក្ខសោកបំផុតនេះគឺជារឿងធំធេងណាស់ ហើយក៏អាចបង្ការបានដែរប្រសិនបើប្រជាជនប្តូរមកបរិភោគអាហារ និង កែប្រែនូវរបៀបរស់នៅប្រចាំថ្ងៃ ប្រកបដោយសុខភាពវិញ។ ចំនួនក្មេងៗដែលស្លាប់ដោយសារជំងឺបេះដូងច្រើនតែជាមនុស្សប្រុស។ ចំពោះមនុស្សស្រីវិញ កាលណាដែលពួកគេអស់រដូវហើយ ការប្រឈមនឹងជំងឺបេះដូងត្រូវបានកើនឡើងរហូតដល់បីដងឯណោះ។
បេះដូងគឺជាសិរីរាង្គដ៏អស្ចារ្យមួយ ព្រោះវាអាចច្របាច់ឈាមរហូតដល់ ៧០ដងក្នុងមួយនាទីដោយមិនចេះឈប់ទាល់តែសោះរយៈពេល ១០០ឆ្នាំ ឬច្រើនជាងនេះ ហើយឈាមដែលច្របាច់ចេញមានចំនួនច្រើនជាង១០លានលីត្រទៅទៀតព្រមទាំងត្រូវឆ្លងកាត់សរសៃឈាម ១០០០០០គីឡូម៉ែត្រជារៀងរាល់ឆ្នាំ។
សម្រាប់មនុស្សមួយចំនួនឃើញថាមាននិន្នាការត្រៀមខ្លួនកើតជំងឺបេះដូងដោយសារតែដំណរពូជ ប៉ុន្តែប្រសិនបើអ្នកញ៉ាំបានត្រឹមត្រូវ និងផ្លាស់ប្តូររាល់អ្វីដែលជាផលអវិជ្ជមានចំពោះរបៀបរស់នៅចេញ ឬរបៀបអនុវត្តតាមការរស់នៅរបស់ឪពុកម្តាយ និងជីដូនជីតាបាន នោះអ្នកក៏អាចមានជីវិតរស់នៅបានយូរដែរ។ បេះដូង ប្រៀបបាននឹងសាច់ដុំផ្សេងៗទៀតដែរ គឺត្រូវការការផ្គត់ផ្គង់ឈាមដោយខ្លួនវា ហើយត្រូវការទទួលឈាមមកចិញ្ចឹមតាមរយៈសរសៃឈាមអាក់ទែសំខាន់ៗបីសរសៃដែលមានឈ្មោះថា Coronary Arteries។
រយៈពេលយូរៗទៅ សរសៃឈាមអាក់ទែមួយ ឬច្រើនសរសៃអាចនឹងស្ទះ ហើយប្រសិនបើវាស្ទះជិតតែម្តង សាច់ដុំបេះដូងមួយចំនួនប្រហែលជាត្រូវស្លាប់ បង្កើតបានជាជំងឺគាំបេះដូងកើតឡើង។ រោគសញ្ញាធម្មតានៃការគាំងបេះដូងរួមមាន ឈឺណែននៅក្នុងទ្រូងធ្ងន់ធ្ងរដែលអាចចាក់ទៅករ ថ្គាម ស្មារ ឬដៃឆ្វេង។ នេះដោយសារតែសាច់ដុំបេះដូងត្រូវបានស្លាប់ ព្រោះគ្មានឈាមទៅចិញ្ចឹមបាន។ សាច់ដុំប្រហែលជាឈប់លោត ឬលោតមិនទៀងទាត់។ ការបែកញើស ថប់ដង្ហើម និងមានអារម្មណ៍ចង្អោរក៏អាចមានជាប់ពាក់ព័ន្ធនឹងជំងឺគាំងបេះដូងផងដែរ ដែលត្រូវការព្យាបាលជាបន្ទាន់។
ជំងឺគាំងបេះដូងអាចគ្រោះថ្នាក់ដល់ជីវិតបានប្រសិនបើមិនមានការជួយសង្គ្រោះលើប្រព័ន្ធបេះដូងផ្លូវដង្ហើមភ្លាមៗទ។ សំណាងដែរ មានមនុស្សជាច្រើននៅមានជីវិតរស់ក្នុងពេលគាំងបេះដូងជាលើកដំបូង។ អ្នកឯកទេសប្រហែលជាណែនាំអោយប្រើថ្នាំ និងការព្យាបាលដោយវះកាត់សរសៃឈាមវាងកន្លែងស្ទះ (By-pass Surgery) ឬការវះកាត់ផ្សេងៗទៀត ប៉ុន្តែយកល្អគួរតែពិចារណាប្រើវិធីព្យាបាលដោយមិនប្រើថ្នាំ ឬវះកាត់វិញដើម្បីដោះស្រាយនូវមូលហេតុរបស់វា។ ខណៈពេលដែលជំងឺគាំងបេះដូងមួយចំនួនកើតឡើងដោយចៃដន្យ វាច្រើនតែមានសញ្ញាប្រកាសអាសន្នទុកជាមុនដើម្បីប្រាប់ថាមានរឿងមិនធម្មតាកើតឡើងហើយ។ សញ្ញាប្រកាសអាសន្នដែលកើតមានជាញឹកញាប់បំផុតនោះគឺ ការឈឺចាក់ក្នុងទ្រូងខ្លាំង។
នេះគឺជាសញ្ញារបស់រាងកាយដែលបញ្ជាក់ថាសាច់ដុំបេះដូងខ្វះការផ្គត់ផ្គងឈាមហើយ វាអាចបណ្តាលមកពីសរសៃឈាមអាក់ទែ Coronary រួមតូច ឬរឹងជាប់។ ប្រសិនបើអ្នកធ្លាប់មានអាការៈឈឺចាក់ក្នុងទ្រូងខ្លាំង អ្នកគួរតែប្រុងប្រយ័ត្នអោយហើយទៅ។ អ្នកនៅតែអាចរស់នៅធម្មតារហូតដល់ ៤០ឆ្នាំទៀតផងក៏មិនដឹង។ ព្រោះមនុស្សមួយចំនួនដែលប្រើវិធីរត់ម៉ារ៉ាតុង ក្រោយពីមានអាការៈគាំងបេះដូងរួច។ បើសិនជាអ្នកឈឺចាក់ក្នុងទ្រូងខ្លាំង ឬគាំងបេះដូង អ្នកត្រូវតែផ្លាស់ប្តូររបបអាហារអោយអស់តែម្តង បង្កើនការហាត់ប្រាណ (ហាត់ដោយថ្នមៗ) និងបន្ថយស្ត្រេស។
កត្តាប្រឈមមុខផ្សេងៗទៀតរបស់ជំងឺបេះដូងមាន ការជក់បារី, ផឹកស្រាច្រើន, សម្ពាធឈាមខ្ពស់, កម្រិតសារធាតុ Homocysteine ក្នុងឈាមខ្ពស់, កូឡេស្ទើរ៉ុល LDL ខ្ពស់, ធាត់, មានជំងឺទឹកនោមផ្អែម, កង្វះការហាត់ប្រាណ, ញ៉ាំអាហារសម្បូរខ្លាញ់ ប្រៃ ស្ករ, កង្វះជាតិផ្លែឈើ និងបន្លែស្រស់ៗ, និងមានកម្រិតស្ត្រេសច្រើនពេក។
នៅមានទំនាក់ទំនងគ្នាផងដែររវាងជំងឺបេះដូង និងការរលាកដែលបណ្តាលមកពីពពួកប៉ារ៉ាសិត Chlamydia Pneumonia និងអតិសុខុមប្រាណ Helicobacter Pylori ដែលជាអ្នកធ្វើអោយមានជំងឺដំបៅក្រពះ។
អាហារដែលត្រូវចៀសវាង
•កាត់បន្ថយជាតិខ្លាញ់ Saturated Fat ដែលមានក្នុងសាច់, ប័រ, ហ្វ្រូម៉ាត, ក្រែម និងប្រេងប័ររឹង។ ចូរចាំថា អាហារដែលមានជាតិខ្លាញ់តិចតែសម្បូរជាតិស្ករ នឹងបំលែងខ្លួនទៅជាខ្លាញ់ក្នុងរាងកាយប្រសិនបើអ្នកជំងឺមិនព្រមហាត់ប្រាណ។
•ចូរកាត់បន្ថយទឹកផ្លែឈើទិញនៅតាមផ្សារ, ភេសជ្ជៈមានជាតិហ្គាស, បង្អែម, និងនំខេក។
•កាត់បន្ថយអាហារធ្វើពីទឹកដោះគោ។ ជេវហ្វ្រេ ស៊ីហ្គាល (Jeffrey Segall) ដែលមកពីមន្ទីរពេទ្យ London’s North Middlesex Hospital មានជំនឿថា បញ្ហាប្រហែលជាបណ្តាលមកពីជាតិ Lactose ក្នុងទឹកដោះគោរ មិនមែនខ្លាញ់ទេ។
•ចូរចៀសវាងអាហារទាំងឡាយណាដែលមានផ្ទុក ខ្លាញ់ប្រភេទ Hydrogenated ឬ Trans-fat ដែលមានក្នុងនំបីស្គុត, នំផ្លែឈើ, នំខេកជាដើម។
•មិនត្រូវញ៉ាំអាហារចៀន ឬឆាច្រើនពេកទេ ព្រោះការចៀន ឬឆាទៅបំផ្លាញជាតិខ្លាញ់អោយក្លាយទៅជាខ្លាញ់មិនល្អសម្រាប់បេះដូង និងច្រើនតែរកឃើញក្នុងសរសៃឈាមអាក់ទែទៀតផង។
•កាត់បន្ថយការអំបិលមានជាតិសូដ្យូម ដោយប្តូរមកប្រើអំបិលមានជាតិម៉ាញ៉េស្យូម ឬប៉ូតាស្យូមជំនួសវិញ។
•កាត់បន្ថយការញ៉ាំប័រហ្គឺ, នំខេក, និងបង្អែម។
•ចៀសវាងការញ៉ាំស្រាច្រើន ទោះបីជាការញ៉ាំស្រាតែមួយកែវក្នុងមួយថ្ងៃមានផលល្អសម្រាប់ការពារបេះដូងក៏ដោយ ក៏ការញ៉ាំចំនួនច្រើនធ្វើអោយប្រឈមនឹងជំងឺបេះដូងដែរ។ គោលបំណងគឺមិនត្រូវញ៉ាំច្រើនជាង ៦ដងក្នុងមួយសប្តាហ៍ឡើងជាមធ្យម។
អាហារដែលគួរទទួលទាន
•ប្រភេទត្រីសម្បូរខ្លាញ់អូមេហ្គាបីដូចជាត្រីសាលមុង ឬត្រីសាឌីនសុទ្ធតែមានផលល្អសម្រាប់សុខភាពបេះដូង ចូរញ៉ាំត្រីប្រភេទនេះអោយបានពីរដងក្នុងមួយសប្តាហ៍។
•ជាទូទៅត្រូវញ៉ាំត្រីអោយបានច្រើនជាងសាច់។
•គ្រាប់ល្ពៅ, គ្រាប់ផ្កាឈូករ័ត្ន និងប្រេងរបស់វា សុទ្ធតែសម្បូរទៅដោយជាតិខ្លាញ់សំខាន់ៗសម្រាប់សុខភាព និងបន្ថយការប្រឈមនឹងជំងឺបេះដូង។
•ចូរញ៉ាំផ្លែឈើ និងបន្លែអោយបានច្រើនដូចជា ការ៉ុត, សណ្តែងបារាំង, ផ្កាខាត់ណាពណ៌បៃតង, ស្ពៃក្តោប, ស្ពៃ Spinach, ដំឡូងផ្អែម, ស្វាយ និងប៉េងប៉ោះព្រោះវាសម្បូរជាតិ Carotene និងអង់ទីអុកស៊ីដង ដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន។
•សណ្តែកសៀងសម្បូរទៅដោយវីតាមីន E ពីធម្មជាតិ ដែលអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងបាន ជាពិសេសអ្នកមានក្រុមឈាមប្រភេទ A ឬ AB។
•ប្រេងអូលីវ ជួយបង្កើន HDL (កូឡេស្តេរ៉ុលដែលល្អ) បន្ថយ LDL (កូឡេស្តេរ៉ុលដែលអាក្រក់) និងផ្ទុកទៅដោយអង់ទីអុកស៊ីដងសម្រាប់ការពារការខូចខាតដែលបណ្តាលមកពី LDL។
•ចូរផឹកទឹកអោយបានយ៉ាងហោចណាស់ ៦កែវជារៀងរាល់ថ្ងៃ។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•អាយុចាប់ពី ៥០ឆ្នាំឡើងទៅ មិនគួរប្រើថ្នាំបំប៉នជាតិដែកទៀតទេព្រោះវានឹងធ្វើអោយជាតិដែកក្នុងខ្លួនកើនឡើងច្រើនដែលជាហេតុនាំអោយមានជំងឺបេះដូង លុះត្រាតែអ្នកមានជំងឺត្រូវការប្រើថ្នាំជាតិដែក។
•ផលិតផល Complete Heart II ជួយទ្រទ្រងដល់ប្រព័ន្ធបេះដូង-សរសៃឈាម។ វាជាប្រភេទម្ស៉ៅ ដែលផ្ទុកទៅដោយ ខ្ទឹមស, Co-enzyme Q10, Tocotrienols (វីតាមិន E), Hawthorn, Lipoic Acid, Bormelain, សម្បកទំពាំងបៃជូរ និងអាស៊ីតអាមីណេ។ ចូរប្រើ ២០ក្រាមលាយជាមួយទឹក ៥៥ ទៅ៨៥មីលីលីត្រក្រឡុងចូលគ្នាដើម្បីក្លាយជាភេសជ្ជៈទទួលទានជារៀងរាល់ថ្ងៃ។ មិនត្រូវផឹកភ្លាមៗទេក្រោយពីញ៉ាំទឹកច្រើនរួច។
•ចូរប្រើវីតាមីន Bកំផ្លេច ដែលមានវីតាមីនB6, B12 និង Folic Acid សម្រាប់កាត់បន្ថយកម្រិតសារធាតុ Homocysteine ក្នុងឈាម។
•វីតាមីន C និង Amino Acid Lysine អាចជួយសម្រួលដល់សរសៃឈាមដែលស្ទះបាន។ អ្នកត្រុវតែប្រើយ៉ាងហោចណាស់អោយបាន ៣ក្រាមជារៀងរាល់ថ្ងៃ។
•ប្រសិនបើកម្រិត Homocysteine ឡើងខ្ពស់ ចូរប្រើផលិផល Homocysteine Metabolite Formula ដែលមានវីតាមីន B6 ៣០មីលីក្រាម, Folic Acid ៤០០ម៉ៃក្រូក្រាម, Trimethylglycine ៥០០មីលីក្រាម, L-serine ១០០មីលីក្រាម។ ចូរប្រើ មួយថ្ងៃមួយគ្រាប់ពេលបាយ។
•ចូរប្រើថ្នាំគ្រាប់វីតាមីន និងជាតិរ៉ែចម្រុះដែលមានយ៉ាងហោចណាស់ វីតាមីន E ៤០០យូនីត, សេឡេញ៉ូម ១៥០ម៉ៃក្រូក្រាម, ស័ង្កសី ៣០មីលីក្រាម, ក្រូមីញ៉ូម ១០០ម៉ៃក្រូក្រាម និងម៉ាញ៉េស្យូម ៤០០មីលីក្រាម។
មតិដ៏មានប្រយោជន៍
•ឈប់ជក់បារី និងចៀសវាងកន្លែងណាដែលធ្វើអោយអ្នកអាចស្រូបផ្សែងបារីបាន ព្រោះវានឹងបង្កើនការប្រឈមនឹងជំងឺបេះដូងបាន។
•ប្រសិនបើធាត់ ចូរព្យាយាមសម្រកទម្ងន់។
•ដើម្បីចៀសវាងបញ្ហាបេះដូងបាន សុភាពបុរសយកល្អមិនគួរណាអោយទំហំចង្កេះធំជាង ៩៩សង់ទីម៉ែត្រទេលុះត្រាតែអ្នកជាមនុស្សខ្ពស់ ហើយចំពោះសុភាពនាទីវិញក៏មិនត្រូវអោយចង្កេះធំជាង ៩០សង់ទីម៉ែត្រដែរ។
•ប្រើវិធីធ្វើតេស្តសុខភាពបេះដូង។ ចូរប្រើម្រាមដៃពីរស្ទាបជីពចរនៅកន្លាក់កដៃខាងក្នុង។ ប្រសិនបើបេះដូងមានសុខភាពល្អ ជីពចរនឹងលោតបាន ៦០ ទៅ៧០ដងក្នុងមួយនាទី។ ប្រសិនបើបេះដូងខ្សោយ ដែលមិនអាចច្របាច់ឈាមទៅបានច្រើន បេះដូងនោះនឹងច្របាច់កាន់តែច្រើនដងក្នុងមួយនាទីដើម្បីផ្តល់អុកស៊ីសែនអោយបានគ្រប់គ្រាន់តាមតម្រូវការ។ នេះហើយជាហេតុផលដែលជីពចរឡើងញាប់នៅពេលហាត់ប្រាណ ប្រោះកោសិការរបស់អ្នកត្រូវការអុកស៊ីសែនច្រើន ទើបបេះដូងខំប្រឹងច្របាច់កាន់តែខ្លាំងឡើងៗ។ មួយវិញទៀតវាក៏ជារឿងធម្មតាដែរសម្រាប់ជីពចរដើរញ៉ាបនៅពេលមានអាយុច្រើន ព្រោះវាគ្មានហេតុផលណាដែលធ្វើអោយជីពចររបស់អ្នកនៅទេ ៧០ដងក្នុងមួយនាទីទៀតក្នុងវ័យ ៧០ឆ្នាំឡើយ។
•ចូរកាត់បន្ថយស្ត្រេស។
•ឥឡូវនេះយើងមានការធ្វើតេស្តរកមើលកម្រិត Homocysteine ក្នុងឈាមហើយ។
•ចូរហាត់ប្រាណខ្លះៗទៅ។ ប្រសិនបើអ្នកមានបញ្ហាបេះដូង គ្រូពេទ្យនឹងណែនាំអោយអ្នកចំនាយពេលដើរ ៣០នាទីជារៀងរាល់ថ្ងៃ និងបង្កើនពេលវេលាបន្តិចម្តងៗអោយបានមួយម៉ោងក្នុងមួយថ្ងៃ។ ការដើរ, ការហែលទឹក, ការរត់តិចៗ ឬការធាក់កង់ដ៏ជាវិធីដ៏ល្អសម្រាប់ហាត់ប្រាណដែរ។ ការហាត់ប្រាណតិចតួចមានផលល្អច្រើនសម្រាប់ពង្រឹងដល់សាច់ដុំបេះដូង និងបន្ថយការសម្រាករបស់បេះដូង។ ការស្រាវជ្រាវបានបង្ហាញអោយឃើញថា ទោះបីជាបានហាត់ប្រាណក្នុងកម្រិតមធ្យមក្រោយពីគាំងបេះដូងរួចហើយក៏ដោយ ក៏វាជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់បង្ការការគាំងបេះដូងជាលើកទីពីរទៀតដែរ។
•ឈប់ជក់បារី ព្រោះសារធាតុគីមីក្នុងផ្សែងបារីទៅបំផ្លាញសរសៃឈាមអាទែ និងធ្វើអុកស៊ីតកម្មលើកូឡេស្តេរ៉ុលដែលបង្កើតបានទៅជាកំណកក្នុងសរសៃឈាមអាទែ។
•កាត់បន្ថយការប៉ះពាល់ទៅនឹងជាតិលោហៈពុលដូចជា សំណរ, Cadmium និង Mercury។
•អ្នកដែលចូលចិត្តខឹង និងឈ្លោះគ្នាច្រើនតែមានបញ្ហាបេះដូង។ មានមនុស្សរបស់លាននាក់កំពុងតែស្លាប់ដោយសារតែពួកគេមិនអាចយកបន្លាចេញពីក្នុងទ្រូងបាន។ ដូច្នេះចូរសិក្សាពីរបៀបដោះស្រាយ ក៏ដូចជាគ្រប់គ្រងកំហឹង និងសាតិអារម្មណ៍ខាងក្នុងអោយបានល្អ៕