ដើម្បីបង្ការជំងឺរលាកថ្លើម ចូរអ្នកពិនិត្យមើលកត្តាខាងក្រោមនេះហើយរៀបចំជីវិតអោយត្រឹមត្រូវទៅតាមនេះ។
- ការប្រើឱសថចាក់តាមសរសៃ
- ការប្រើacetaminophenលើសកម្រិត:កម្រិតដែលធ្វើឲ្យមានគ្រោះថ្នាក់វាស្ទើរតែស្មើគ្នាទៅនឹងកម្រិតដែលមានប្រសិទ្ធភាព ដូច្នេះសូមប្រុងប្រយ័ត្ន ប្រើវាតែក្នុងករណីដែលមានការណែនាំច្បាស់លាស់។ ត្រូវសួរគ្រូពេទ្យរបស់អ្នកអំពីបរិមាណប៉ុនណាដែលប្រើទៅហើយមិនបង្កគ្រោះថ្នាក់ដល់រូបអ្នក។ បើសិនជាថ្លើមរបស់អ្នកមានសភាពធ្ងន់ធ្ងរ នោះគ្រូពេទ្យរបស់អ្នកអាចនឹងប្រាប់ឲ្យអ្នកជៀសវាងការប្រើឱសថប្រឆាំងការរលាកមួយចំនួន។
- ការប្រកាន់យកនូវឥរិយាបទផ្លូវភេទប្រថុយប្រថាន(ដូចជាមានដែគូរួមភេទច្រើន ហើយរួមភេទដោយមិនប្រើស្រោមអនាម័យជាដើម)
- បរិភោគចំណីអាហារដែលចម្លងរោគ
- ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានជម្ងឺមួយចំនួន
- ការរស់នៅក្នុងមន្ទីរពេទ្យឬមណ្ឌលស្តារ
- មានសមាជិកគ្រួសារមានជម្ងឹរលាកថ្លើមប្រភេទអា
- សេពសុរាច្រើនហួសពេក
- ទទួលការប្តូរសរីរាង្គណាមួយ
- មានមេរោគហ៊ីវឬជម្ងឺអេដស៍
- ទទួលការចាក់បញ្ចូលឈាមមុនឆ្នាំ១៩៩០(ពេលនោះមិនទាន់មានការធ្វើតេស្តរកជម្ងឺរលាកថ្លើមប្រភេទសេនៅឡើយទេ)
- កើតចេញពីមាតាដែលមានជម្ងឺរលាកថ្លើមប្រភេទបេឬសេ(អាចឆ្លងនៅក្នុពេលសម្រាល)
- ជាបុគ្គលិកសុខាភិបាល រួមទាំងពេទ្យធ្មេញផងដែរ ដោយសារករប៉ះឈាម
- ការសាក់សាច់។