តើមានអ្វីដែលបញ្ជាក់ច្បាស់ថា អ្នកកំពុងតែមានកូនភ្លោះដែរទេ?នៅពេលអ្នកចាប់ផ្តើមមានអាការៈនៃការមានផ្ទៃពោះ អ្នកប្រហែលជាឆ្ងល់ថាតើអាការៈទាំងនោះធ្ងន់ធ្ងរមានន័យថា ជាសញ្ញានៃការមានកូនភ្លោះឬអត់? តើវាជារឿងធម្មតាទេដែលត្រូវមានអាការៈនឿយហត់ និងការចង្អោ អាចមានន័យអ្វីក្រៅពីមានផ្ទៃពោះដែរទេ?
កាលណាអ្នកចាប់ផ្តើមមានផ្ទៃពោះកាន់តែលឿន រាងកាយនឹងចាប់ផ្តើមផលិតអ័រម៉ូនជាច្រើន និងមានបម្រែបម្រួលរាងកាយច្រើន។ រឿងនេះគឺជាសញ្ញាដំបូងដែលបញ្ជាក់អំពីការមានផ្ទៃពោះ។ ស្ត្រីភាគច្រើនដែលមានផ្ទៃពោះជាកូនភ្លោះនិយាយថា ពួកគេមានអារម្មណ៍មួយ ឬក៏អារម្មណ៍ថាក្នុងពោះមានកូនលើសពីម្នាក់មុនពេលពួកគេដឹងច្បាស់។ ម្យ៉ាងវិញទៀត ខាងក្រោមនេះគឺជាអាការៈដែលបញ្ជាក់ថាអ្នកកំពុងតែមានផ្ទៃពោះជាកូនភ្លោះហើយតាំងពីប៉ុន្មានសប្តាហ៍ដំបូងតែម្តង៖
ចាញ់កូន
វាមិនមែនជារឿងច្បាស់លាស់ទេដែលថា មនុស្សមួយចំនួនជួបបញ្ហាចាញ់កូន ប៉ុន្តែស្ត្រីភាគច្រើនវិញ អាចចាប់ផ្តើមមានអាការៈនេះលឿនបំផុតនៅសប្តាហ៍ទីបួននៃការមានផ្ទៃពោះ ហើយក៏ជាពេលវេលាត្រឹមត្រូវមួយបញ្ជាក់ថាអ្នកបាត់រដូវ។ ការកើនឡើងនៃអ័រម៉ូនមានផ្ទៃពោះ hCH ជាអ្នកធ្វើឲ្យមានអារម្មណ៍ចង្អោគ្រប់ពេល។ ការដែលមានអាការៈចង្អោ និងក្អួតយូររហូតដល់ សប្តាហ៍ទី៤ អាចបញ្ជាក់ថា អ្នកកំពុងតែមានផ្ទៃពោះកូនលើសពីម្នាក់ហើយ។ ជាអកុសល ការចាញ់កូនធ្ងន់ធ្ងរ ឬរយៈពេលយូរក៏អាចបញ្ជាក់អំពីជំងឺ Hyperemesis Gravidarum ដែលជាការក្អួតចង្អោធ្ងន់ធ្ងរដោយសារតែមានផ្ទៃពពោះ។
អស់កម្លាំង
ការអស់កម្លាំងក៏ជាអាការៈដំបូងបំផុតនៃការមានផ្ទៃពោះដែរ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូង មុនពេលបាត់រដូវនៅសប្តាហ៍ទី៤ អ្នកប្រហែលជាមានអារម្មណ៍អស់កម្លាំង។ ការកើនឡើងនៃអ័រម៉ូន ជាមួយនឹងបញ្ហាដូចជា ពិបាកគេង និងនោមច្រើន អាចជារឿងដែលរំខានដល់ការគេងខ្លាំង។ ជាថ្មីម្តងទៀត វាក៏មិនមានមធ្យោបាយណាមួយដែលបញ្ជាក់ច្បាស់ថា ការអស់កម្លាំងបញ្ជាក់អំពីការមានកូនភ្លោះឡើយ។ បើសិនជាអ្នកអស់កម្លាំងបន្ថែម ចូរធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីសម្រាកគ្រប់គ្រាន់ រួមទាំងការឆាប់គេង និងសម្រាកពេលថ្ងៃផង។
ការឡើងខ្ពស់របស់អ័រម៉ូន hCG
អ័រម៉ូននេះត្រូវបានផលិតចេញក្នុងពេលមានផ្ទៃពោះ។ តេស្តរកការមានផ្ទៃពោះនៅផ្ទះ គឺដើម្បីរកមើលអ័រម៉ូនមួយនេះក្នុងទឹកនោម។ ខណៈពេលតេស្តរកមើលការមានផ្ទៃពោះនៅផ្ទះមិនអាចប្រាប់អំពីកម្រិតអ័រម៉ូន hCG តែតេស្តឈាមអាចបញ្ជាក់បាន។ បើសិនជាអ្នកត្រូវបានព្យាបាលឲ្យមានផ្ទៃពោះ អ្នកប្រហែលជាត្រូវការបូមឈាមដើម្បីមើលចំនួនរបស់ hCG នេះ។ សម្រាប់ស្ត្រីមានផ្ទៃពោះជាកូនលើសពីម្នាក់ ច្រើនតែមានចំនួន hCG ខ្ពស់ខ្លាំង។
ចង្វាក់បេះដូងទីពីរ
ចង្វាក់បេះដូងរបស់កូនប្រហែលជាអាចលឺលឿនពីសប្តាហ៍ទី៨ ដល់ទី១០។ បើសិនជាឆ្មបគិតថា គេលឺសម្លេងចង្វាក់បេះដូងទីពីរ គេនឹងណែនាំឲ្យថតអេកូដើម្បីអាចមើលឃើញកូនកាន់តែច្បាស់បន្ថែមទៀត។
ឆាប់ធ្វើចលនា
ចាប់តាំងពីឪពុកម្តាយភាគច្រើនមិនបានប្រាប់អំពីការធ្វើចលនារបស់កូនរហូតដល់សប្តាហ៍ទី ១៨ តែវាមិនមែនជាអាការៈដំបូងដែរ។ ទារកក្នុងផ្ទៃអាចចាប់ផ្តើមធ្វើចលនាតាំងពីដំបូងមកម្លេះ ប៉ុន្តែវាមិនទំនងជាធ្វើឲ្យអ្នកដឹងឡើយលុះត្រាតែដល់ត្រីមាសទី២។ ពិតណាស់ ការមានកូនពីរឬច្រើនអាចមានន័យថា អ្នកនឹងមានអារម្មណ៍ថា កូនមានចលនាតិចតួចជាងទារកតែម្នាក់ប៉ុន្តែវាមិនទំនងសោះដែលកើតតឡើងមុនត្រីមាសទីពីរ៕