គ្មាននរណាម្នាក់គិតថា ជំងឺស្ងួតមាត់ គឺជាបញ្ហាសុខភាពគួរឱ្យបារម្ភមួយឡើយ រហូតដល់អាការៈខ្សោះទឹកមាត់កើតមានឡើយ។ ជាញឹកញយជំងឺនេះតែងកើតឡើងបណ្ដាលមកពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំមួយចំនួន។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែវាក៏អាចជាផលវិបាកនៃស្ថានភាពមាត់ធ្មេញផងដែរ ដូច្នេះអ្នកត្រូវតែអើពើរនឹងបញ្ហានេះ! ដោយសារទឹកមាត់មានសារៈសំខាន់ណាស់ក្នុងការសម្អាតអាហារ និងបាក់តេរីនៃមាត់ ហើយថែមទាំងដើរតួនាទីជាផ្នែកមួយរបស់ដំណើរការរំលាយអាហារទៀតផង។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបញ្ហាឱ្យដឹងពីវិធីងាយៗ តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលជំងឺស្ងួតមាត់ ៖
១. ទទួលទានទឹកឱ្យបានច្រើន
បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃជំងឺស្ងួតមាត់។ វេជ្ជបណ្ឌិតជាច្រើនណែនាំឱ្យទទួលទានទឹកពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ ឬប្រមាណជា ២ លីត្រ។
២. ជៀសវាងភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
ធ្លាប់ចាប់អារម្មណ៍ឬអត់ថាក្រោយពេលទទួលទានកាហ្វេ អ្នកអាចកាន់តែស្រេកទឹកឡើងពេញមួយថ្ងៃ? ជៀសវាងទទួលទានភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន ក៏ព្រោះកាហ្វេអ៊ីនបង្កើនការបញ្ចុះទឹកនោមដែលបណ្ដាលឱ្យអ្នកបាត់បង់ជាតិទឹក។ កាហ្វេ និងតែ អាចធ្វើឱ្យអាការៈនៃបញ្ហាស្ងួតមាត់កាន់តែអាក្រក់ឡើង។
៣. ទទួលទានអាហារមានជាតិជូរ និងក្រូចឆ្មារ
ការទទួលទានអាហារមានផ្ទុកជាតិជូរ គឺជួយរំញោចក្រពេញទឹកមាត់។ ច្របាច់ក្រូចឆ្មារម្ខាងក្នុងទឹកធ្មេញមួយកែវជាដំណោះស្រាយដ៏ប្រសើរបំផុត។ ប៉ុន្តែចូរប្រយ័ត្ន ក៏ព្រោះជាតិអាស៊ីតក្នុងក្រូចឆ្មារអាចបង្កផលប៉ះពាល់ដល់កាចាធ្មេញ។
៤. ជៀសវាងផលិតផលផ្សំឡើងពីសារធាតុ tobacco
សារធាតុ tobacco អាចបង្កផលប៉ះពាល់ដល់ការផលិតទឹកមាត់ ជាពិសេសប្រសិនបើអ្នកទទួលទានថ្នាំណាមួយក្នុងពេលជាមួយគ្នា។ ជាតិជ័រនៃបារីក៏អាចបង្កការរលាកដល់ក្រពេញទឹកមាត់ផងដែរ។
៥. បៀមស្ករគ្រាប់គ្មានជាតិស្ករ
វិធីនេះអាចជួយដោះស្រាយបញ្ហាបានមួយខណៈពេល! ការបៀមស្ករគ្រាប់គ្មានជាតិស្ករ គឺល្អជាងស្ករគ្រាប់ធម្មតាដែលអាចបង្កបញ្ហានៃជំងឺពុកធ្មេញ។
៦. ការពារបបូរមាត់ស្ងួត
ប្រើប្រាស់ក្រែមរលោង ឬជែលលាបបបូរមាត់ការពារស្ងួតប្រេះ។ បបូរមាត់ស្ងួតកាន់តែធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល ប្រសិនបើអ្នកកំពុងជួបប្រទះជំងឺស្ងួតមាត់។
៧. រក្សាអនាម័យមាត់ធ្មេញឱ្យបានល្អ
ការថែរក្សាអនាម័យមាត់ធ្មេញបានល្អជារឿងចាំបាច់ណាស់។ ដុសសម្អាតធ្មេញឱ្យបាន ២ ដងក្នុងមួយថ្ងៃ, ប្រើប្រាស់ទឹកខ្ពុរមាត់ និងខ្សែរ៉ូតសម្អាតធ្មេញ, ទំពារស្ករកៅស៊ូគ្មានជាតិស្ករ ហើយកុំភ្លេចទៅជួបពេទ្យធ្មេញឱ្យបានទៀងទាត់៕