ការឈឺចង្កេះអាចកើតមានឡើងក្រោយពីមានការឆ្លង ឬមានរបួសទៅលើតម្រងនោម។ ប្រសិនបើខ្នង ឬត្រគាករបស់អ្នកឈឺ, អ្នកប្រហែលជាគិតថាអ្នកមានការឈឺដោយសារតម្រងនោម។ ប៉ុន្តែមានមួយចំនួនដែរដែលមិនមែនមកពីការឈឺតម្រងនោម, តម្រងនោមរបស់អ្នកអាចប្រហែលមិនត្រូវបានទាក់ទិននឹងការឈឺនោះដែរ។
មនុស្សជាច្រើនអាចមានការភ្ញាក់ផ្អើលថា តម្រងនោមរបស់គេគឹស្ថិតនៅផ្នែកខាងលើនៅខាងខ្នងរបស់អ្នក, នៅក្រោមឆ្អឹងជំនីខាងក្រោម។
តើអ្នកដឹងយ៉ាងដូចមេ្តចប្រសិនបើការឈឺចង្កេះរបស់អ្នកគឺពិតជាការឈឺដោយសារតម្រងនោមមែននោះ? គ្មានមធ្យោបាយណាដើម្បីបញ្ជាក់អោយប្រាកដនោះទេ, ការប្រហាក់ប្រហែលនោះគឺថាវាមានការទាក់ទងផ្ទាល់ទៅនឹងតម្រងនោមដែលស្តែងចេញឡើងនូវរោគសញ្ញាផ្សេងៗ និងការធ្វើតេស្តមួយចំនួន។
ការឈឺនោះគឺនៅផ្នែកខាងលើនៃខ្នងដែលស្ទុំៗ, ឈឺតែមួយចំហៀង, ជាពិសេសប្រសិនបើវាត្រូវបានរួមផ្សំដោយគ្រុនក្តៅ និងរោគសញ្ញានៃផ្លូវបង្ហូរទឹកនោម វាអាចជាការឈឺចង្កេះដោយសារតម្រងនោមយ៉ាងពិតប្រាកដ។ នេះអាចបណ្តាលមកពីការឆ្លងទៅលើតម្រងនោម ឬការរលាកតម្រងនោម(pyelonephritis)។
គ្រួសក្នុងតម្រងនោមអាចបណ្តាលអោយមានការឈឺ ប៉ុន្តែវាមិនមែនជាការឈឺចង្កេះនោះទេ។ ជាធម្មតាគ្រួសនោះគឺមិនបង្កអោយឈឺប៉ុន្មាននោះទេ តែយូរៗទៅដែលពួកវានៅសល់ក្នុងតម្រងនោម, ការមានចលនារបស់វាដែលចេញក្រៅតម្រងនោមនោះហើយដែលបង្កអោយឈឺខ្លាំង។ នៅពេលដែលគ្រួសក្នុងតម្រងនោមរបស់អ្នកចាប់ផ្តើមរំកិលទៅក្នុងផ្លូវបង្ហូរទឹកនោមពីតម្រងនោមមកក្នុងប្លោកនោមនោះ, វាបណ្តាលអោយឈឺខ្លាំង ដែលគ្រូពេទ្យហៅថា renal colic ឬ ureteral colic។
មូលហេតុ
មូលហេតុនៃការឈឺចង្កេះរួមមានៈ
-ការក្រិនសរសៃឈាម ឬសរសៃឈាមតូចៗ
-ការហូរឈាមនៅក្នុងតម្រងនោម
-តម្រងនោមហើមដោយសារចាល់ទឹកនោម(Hydronephrosis))
-មហារីកតម្រងនោម
-ការឆ្លងមេរោគលើតម្រងនោម
-ជំងឺរលាកតម្រងនោម និងប្លោកនោម
-ការស្ទះលើសរសៃឈាមវ៉ែនដែលមកក្នុងតម្រងនោម
-ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
សូមណាត់ជួបគ្រូពេទ្យ ប្រសិនបើអ្នកមានៈ
-ឈឺនៅមួយចំហៀងនៅត្រង់ខ្នង ឬចង្កេះរបស់អ្នក
-គ្រុនក្តៅ, រមាស់ខ្លួន និងអស់កំលាំង
-មានប្រវត្តិថ្មីៗនៃការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម
ការកកស្ទះ ឬហូរឈាមនៅក្នុងតម្រងនោមរបស់អ្នកអាចបណ្តាលអោយឈឺនៅខ្នង ឬត្រគាកភ្លាមៗ និងអាចឃើញមានឈាមក្នុងទឹកនោមក៏មាន។ នេះមិនមែនជាផលវិបាកជាទូទៅនៃការរបួសលើតម្រងនោម ឬជំងឺតម្រងនោមនោះទេ ដែលរួមមាន ការក្រិនសរសៃឈាមអាទែរមកក្នុងតម្រងនោម, ជំងឺហូរឈាម ឬការស្ទះនៅក្នុងតម្រងនោម។ ការរំខាននៃការធ្វើលំហូរឈាមទៅក្នុងតម្រងនោមគឺត្រូវការសង្គ្រោះបន្ទាន់ ដូចនេះវាជារឿងសំខាន់ក្នុងការស្វែងរកការសង្គ្រោះបន្ទាន់ប្រសិនបើអ្នកវិវត្តទៅជាការឈឺចង្កេះធ្ងន់ធ្ងរ និងមាន ឬមិនមានឈាមក្នុងទឹកនោមក៏ដោយ។