ការថប់អារម្មណ៍គឺជាការឆ្លើយតបធម្មតាមួយចំពោះស្ថានភាពស្រ្តេស ប៉ុន្តែបើសិនជាវាកើតឡើងច្រើនពេក និងពិបាកសម្របសម្រួល ឬរំខានដល់ទម្លាប់ប្រចាំថ្ងៃនោះ វាក៏ជាពេលវេលាដែលអ្នកត្រូវស្វែងរកគេជួយហើយ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺថប់អារម្មណ៍កើតឡើងលើមនុស្សម្នាក់ក្នុងចំណោម ៥នាក់ក្នុងសហរដ្ឋអាមេរិក។ ស្រ្តីទំនងជាងាយនឹងជួបបញ្ហានេះច្រើនជាងបុរសរហូតដល់ ២ដងឯណោះ។
យ៉ាងណាមិញអាការៈញឹកញាប់នៃជំងឺថប់អារម្មណ៍ខុសធម្មតាមានដូចជា៖
- ខ្សោយ
- ពិបាកដកដង្ហើម
- បេះដូងលោតញ៉ាប់(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចង្អោ
- ក្តៅពេញខ្លួន
- វិលមុខ៕