ខេត្តបាត់ដំបង៖ ខ្នរដែលជាផលិតផលពេញនិយម ក្នុងស្រទាប់ផ្ទះបាយគ្រួសារខ្មែរ បានបង្ហាញនូវយុទ្ធនាការចែករំលែកចំណេះដឹងពីអាហារូបត្ថម្ភ និងសារជាតិដែកក្នុងអាហារយ៉ាងសស្រាក់សស្រាំនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យក្នុងបណ្ដាខេត្តចំនួនប្រាំពីរ មានដូចជា៖ ខេត្តបាត់ដំបង រតនគិរី កំពង់ធំ កំពង់ចាម ស្វាយរៀង ក្រចេះ និងសៀមរាប។ កម្មវិធីដ៏ពិសេសនេះ បានផ្សព្វផ្សាយ និងអប់រំយ៉ាងយកចិត្តទុកដាក់ដល់សាធារណជន ពិសេសសិស្សានុសិស្សអំពីតុល្យភាពចំណីអាហារ ដែលត្រូវតែផ្ដល់សារជាតិចិញ្ចឹមគ្រប់គ្រាន់ដល់សារពាង្គកាយ។ ជាពិសេស គឺសារជាតិដែកដ៏សម្បូរនៅក្នុងផលិតផលខ្នរ ដែលរាងកាយត្រូវការជាចាំបាច់ ដើម្បីធានាបាននូវសុខភាពល្អ ព្រមជាមួយកម្លាំងមាំមួន។
បន្ថែមពីលើនេះ តាមរយៈវគ្គ «យល់ដឹងបន្ថែមអំពីខ្នរ» អ្នកចូលរួមទាំងអស់ក៏ទទួលបាននូវចំណេះដឹងទូទៅបន្ថែមដូចជាសារៈសំខាន់ និងគុណប្រយោជន៍អំពីសារជាតិដែកក្នុងរាងកាយ ដែលរួមមានដូចជា កាត់បន្ថយភាពស្លេកស្លាំង សាច់ដុំរឹងមាំ កម្លាំងមាំមួន និងសុខភាពល្អ។ ក្រៅពីនេះ តាមរយៈកម្មវិធីកម្សាន្ដផ្សេងៗរបស់ខ្នរ កាន់តែញ៉ាំងឱ្យផ្ទៃពិធីទាំងមូលទទួលបាននូវភាពសប្បាយរីករាយបន្ថែមទៀត។ កម្មវិធីកម្សាន្ដទាំងនោះមានដូចជា៖ ការលេងហ្គេម សប្បាយៗ ឆ្លើយសំណួរខ្លីៗពាក់ព័ន្ធនឹងអាហារូបត្ថម្ភ និងសារជាតិដែក ដើម្បីឈ្នះរង្វាន់ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ខ្នរក៏បានរៀបចំឱ្យមាននូវកម្មវិធីច្រៀងរាំកម្សាន្ដនូវចម្រៀងអប់រំដោយក្រុមរូបត្លុកជើងខ្លាំងជាតិដែកទាំង៥ មានដូចជា ប៉េងប៉ោះ ខាត់ណាខៀវ ដំឡូងបារាំង ម្ទេសប្លោក និងសណ្ដែក។ ក្រៅពីនេះ កម្មវិធីក៏បានបង្ហាញនូវការចម្អិនម្ហូបផ្ទាល់ៗដោយប្រើប្រាស់ផលិតផលខ្នរ ព្រមជាមួយការភ្លក្សអាហារដែលធ្វើភ្លាមៗដោយចុងភៅជំនាញ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ ផលិតផលខ្នរក៏ត្រូវបានផ្ដល់ជូនជាកញ្ចប់សាកល្បង សម្រាប់អ្នកចូលរួម ដែលអាចយកទៅចម្អិននៅឯគេហដ្ឋាន ដើម្បីបានភ្លក្សនូវរសជាតិប្លែកថ្មី មានជាតិជាងមុន ឆ្ងាញ់ជាងមុន ពិសេសសម្បូរជាតិដែក និងសារជាតិចិញ្ចឹមនៅក្នុងអាហាររបស់ពួកគេផងដែរ។
ក្នុងចំណោមអ្នកចូលរួមដ៏ច្រើនកុះករ ប្អូនស្រី កញ្ញា ជាសិស្សនៃអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ភ្នំសំពៅ ខេត្តបាត់ដំបង បានផ្ដល់បទសម្ភាសន៍ទាំងស្នាមញញឹមរំភើប «ខ្ញុំពិតជារំភើបមែនទែនដែលបានចូលរួមឆ្លើយសំណួរយករង្វាន់ និងភ្លក្សអាហារក្នុងស្ដង់របស់ខ្នរ! អាហារដែលផ្សំគ្រឿងពីខ្នរគឺពិតជាឆ្ងាញ់ ហើយមានជាតិជាងម្ហូបអាហារធម្មតា! គឺមានជាតិខ្លាំងមែនទែន! ណាមួយកម្មវិធីនេះធ្វើឱ្យខ្ញុំកាន់តែយល់ដឹងច្រើនពីផលិតផលខ្នរ និងអត្ថប្រយោជន៍នៃជាតិដែក! ខ្នរធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ ហើយនៅសម្បូរសារជាតិដែកដែលល្អចំពោះរាងកាយទៀត! ខ្ញុំនឹងយកផលិតផលខ្នរ ដែលគេបានចែកជូននេះ ឱ្យម៉ាក់ខ្ញុំស្លផ្សំពេលដែលចម្អិនអាហារ! អរគុណខ្នរដែលបានរៀបចំកម្មវិធីដ៏ល្អនេះឡើង!»។
ទន្ទឹមនឹងនេះផងដែរ អ្នកស្រី លឹម ពៅវណ្ណរី តួនាទីជាប្រធានផ្នែកអាហារូបត្ថម្ភ កម្ពុជា-ឡាវ នៃក្រុមហ៊ុនយូនីលីវើកម្ពុជាក៏បានថ្លែងផងដែរថា៖ «យើងអាចនិយាយបានថា ខ្នរគឺជាផលិតផលដែលផ្ដល់ជូនអតិថិជនលើសពីរសជាតិ នោះគឺសារជាតិដែកដែលល្អ និងចាំបាច់ចំពោះរាងកាយ។ នេះហើយដែលជាគុណសម្បត្តិដែលធ្វើឱ្យខ្នរមានលក្ខណៈពិសេស និងទទួលបានការគាំទ្រពីសំណាក់បងប្អូនខ្មែរ! នៅក្នុងកម្មវិធីនេះដែរ យើងពេញចិត្តនឹងចូលរួមផ្សព្វផ្សាយអប់រំអំពីសារៈសំខាន់នៃជាតិដែកក្នុងរាងកាយ ព្រមទាំងផ្ដល់ជូនផលិតផលខ្នរដល់អ្នកចូលរួម ដើម្បីចម្អិននៅផ្ទះឱ្យពួកគាត់បានសាកល្បងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ខ្នរ ដែលស័ក្ដិសមឥតខ្ចោះ ចំពោះម្ហូបអាហារគ្រប់មុខ គ្រប់ប្រភេទ!»។
គួរបញ្ជាក់ផងដែរថា ផលិតផលខ្នរ គឺជាស្លាកយីហោដ៏ល្បីលំដាប់អន្ដរជាតិ បង្កើតឡើងតាំងពីឆ្នាំ១៨៣៨មកម្ល៉េះ។ មកទល់ពេលបច្ចុប្បន្ន ផលិតផលខ្នរបានវិវឌ្ឍន៍ខ្លួនឥតឈប់ឈរ ដើម្បីតបស្នងតម្រូវការរបស់អតិថិជន តាមរយៈផលិតផលច្រើនប្រភេទ ដែលស្ថិតក្រោមស្លាកតែមួយ រួមមានដូចជា ទឹកស៊ុប ដុំស៊ុប ម្សៅស៊ុប ម្សៅបំពង និងអាហារកំប៉ុងផ្សេងៗ ដែលអាចរកជាវបានយ៉ាងសម្បូរបែបនៅតាមបណ្ដាទីផ្សារនានាទាំងក្នុង និងក្រៅប្រទេស៕