ត្រីគឺជាអាហារដ៏ល្អសម្រាប់សុខភាពរបស់មនុស្ស។ អ្វីដែលល្អនោះគឺថានៅក្នុងសាច់ត្រីសម្បូរទៅដោយប្រភពនៃ វីតាមីន ជាច្រើនប្រភេទដូចជា Omega 3 fatty acids និងវីតាមីនជាច្រើនប្រភេទ ។

ការទទួលទានសាច់ត្រីអាចមានគុណប្រយោជន៍ដល់សុខភាពដូចជា៖
- ជំនួយខួរក្បាល និងភ្នែក : Omega 3 fatty acids នៅក្នុងសាច់ត្រីអាចជួយឱ្យខួរក្បាលមានការចងចាំបានល្អ និងជួយឱ្យភ្នែកភ្លឺ ច្បាស់ ជៀសផុតពីការងងឹតភ្នែក ។
- កាត់បន្ថយរោគមហារីក : ប្រសិនបើអ្នកបរិភោគត្រីជាប្រចាំថ្ងៃ អាចជួយកាត់បន្ថយមហារីកគ្រប់ប្រភេទរហូតទៅដល់ ៣០ ទៅ ៥០ ភាគរយ ជាពិសេសនោះគឺ មហារីកបំពង់អាហារ មហារីកពោះវៀនធំ មហារីកផ្លូវដង្ហើម មហារីកស្បូន មហារីកក្រពេញប្រូស្តាត ។
- កាត់បន្ថយជំងឺសរសៃឈាមបេះដូង: ញ៉ាំត្រីជាប្រចាំថ្ងៃ អាចជួយកាត់បន្ថយអាការៈជម្ងឺសរសៃឈាម ដែលបង្កឱ្យមានបញ្ហាបេះដូង ។
- កាត់បន្ថយរោគទឹកនោមផ្អែម : ញ៉ាំត្រីជាទៀងទាត់ប្រចាំថ្ងៃ អាចគ្រប់គ្រងសម្ពាធស្ករក្នុងឈាមឱ្យបានល្អ ។
- ជួយកាត់បន្ថយរោគហឺត : មនុស្ស ដែលចូលចិត្តញ៉ាំសាច់ត្រីមានលទ្ធភាពតិចតួចបំផុតនៅក្នុងការកើត ជំងឺហឺត ដូច្នេះហើយបានជាគេណែនាំឱ្យមនុស្សបរិភោគសាច់ត្រីជាប្រចាំ ៕