ការត្អើកកើតឡើងនៅពេលដែលសាច់ដុំសន្ទះទ្រូងរឹងជាប់ ដែលជាហេតុធ្វើឲ្យវា និងសាច់ដុំនៅចន្លោះឆ្អឹងជំនីកន្ត្រាក់ភ្លាមៗ។ រឿងនេះនឹងធ្វើទាញខ្យល់ចូលទៅក្នុងសួតលឿនផងដែរ។ សាច់ដុំសន្ទះទ្រូងគឺជាសាច់ដុំសំប៉ែតមួយប្រភេទដែលខ័ណ្ឌចែកសួតនិងពោះ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាក៏សំខាន់សម្រាប់ការដកដង្ហើមដែរ។ រឿងគ្រប់យ៉ាងដែលបញ្ជូនសញ្ញាទៅសាច់ដុំសន្ទះទ្រូង វានឹងធ្វើឲ្យសាច់ដុំមួយនេះរឹងជាប់ភ្លាមៗ និងបង្កជាការត្អើកតែម្តង។ វាគឺជាសាច់ដុំធ្វើការដោយអឆន្ទៈ ហើយអ្នកក៏មិនអាចគ្រប់គ្រងវាបានដែរ។
រឿងជាច្រើនដែលបង្កជាការរលាកដល់ក្រពះ ឬធ្វើឲ្យវារីកធំលឿនពេក ច្រើនតែធ្វើឲ្យមានអាការៈត្អើកដែរ។ រឿងនេះមានដូចជា របស់ដែលអ្នកញ៉ាំព្រមទាំងញ៉ាំច្រើន និងលឿនតែម្តង។
ការត្អើកច្រើនតែនឹងបាត់ទៅវិញដោយខ្លួនឯង។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)វាគ្មានង្វីដែលអះអាងថាអាចបញ្ឈប់ការត្អើកបានឡើយ។ ប៉ុន្តែមានវិធីសាស្រ្តមយយចំនួនដែលអ្នកគួរតែសាកល្បងដើម្បីបំបាត់ការត្អើកនេះលឿនដូចជា៖
- ដកដង្ហើមក្នុងថង់ក្រដាស ឬស្បោង
- ចូរអត់ដង្ហើម ១៥ ទៅ ២០វិនាទី
- ចូរអង្គុយអោបជង្គង់
- ចូរញ៉ាំ ឬខ្ពុរទឹក ឬទឹកកកក្នុងមាត់
- ជញ្ជក់សាច់ក្រូចឆ្មា
- ចូរព្យាយាមគ្រប់គ្រងការដកដង្ហើមតាមរយៈការបន្ធូរអារម្មណ៍ និងបន្ថយវាយឺតៗ
- ចូរញ៉ាំស្ករសមួយស្លាបព្រាកាហ្វេ
- ចូរញ៉ាំទឹកក្តៅជាមួយនឹងទឹកឃ្មុំ
- ឲ្យនរណាម្នាក់ធ្វើឲ្យអ្នកភ័យ ឬខ្លាច
បើសិនជាអ្នកកំពុងតែព្យាយាមចៀសវាងការត្អើក វិធីសាស្រ្តដ៏ល្អបំផុតនោះគឺចៀសវាងមូលហេតុដែលនាំឲ្យក្រពះរីកតឹង ឬរលាកដល់បំពង់លើក្រពះ។ ចូរចៀសវាងរឿងដូចខាងក្រោមនេះ៖
- អាហារមានជាតិអាស៊ីតច្រើន
- គ្រឿងស្រវឹង
- ភេសជ្ជៈមានជាតិហ្គាស
- ញ៉ាំអាហារលឿនពេក
- អាហារហិរ
- ញ៉ាំអាហារច្រើនៗពេក
- លេបខ្យល់ពេលកំពុងតែទំពារអាហារ
- និយាយបណ្តើរញ៉ាំអាហារបណ្តើរ
- ការញ៉ាំទឹកត្រជាក់៕