ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្រោយពេលដែលងូតទឹកឲ្យកូនរួច។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរឲ្យកូនបៅភ្លាមទេ ក្រោយពេលដែលងូតទឹករួច ព្រោះក្រោយពេលដែលងូតទឹករួច ឈាមក្នុងរាងកាយរបស់កូនអាចហូរទៅដៃជើងរបស់កូន ព្រមទាំងខួរក្បាល ដោយមិនអាចផ្គត់ផ្គង់ទៅក្រពះបានគ្រប់គ្រាន់ឡើយ។ ដូចនេះ បើអ្នកបំបៅកូនភ្លាម នឹងធ្វើឲ្យក្រពះកូនរំលាយអាហារមិនល្អ ដោយធ្វើឲ្យកូនត្អើកច្រើន។ បើធ្ងន់ធ្ងរ អាចក្អួតចេញមកអស់ក៏មានដែរ។
- អ្នកម្តាយក៏មិនគួរលាបម្សៅឲ្យកូនភ្លាមដែរ ក្រោយពេលដែលងូតទឹកឲ្យគេរួច ព្រោះទឹកលើរាងកាយកូននៅមិនទាន់ស្ងួតនៅឡើយ។ បើអ្នកលាបម្សៅឲ្យកូន ម្សៅទាំងនោះត្រូវទឹក នឹងកកជាដុំៗ ដោយអាចធ្វើឲ្យរន្ធញើសកូនស្ទះបាន៕