បើអ្នកឈឺសន្លាក់ អ្នកត្រូវដឹងថាអាហារមួយចំនួនអាចធ្វើអោយមានបញ្ហាឈឺកាន់តែខ្លាំង។ ដូច្នេះ អ្នកត្រូវប្រយ័ត្នចំពោះអាហារមួយចំនួនពិសេសអាហារមានជាតិប្រូតេអ៊ីនខ្ពស់។
– ជាតិប្រូតេអ៊ីនកម្រិតទាបៈ សម្រាប់ ទទួលទានតាមធម្មតា គឺប្រភេទគ្រាប់ធញ្ញជាតិ ផ្លែឈើគ្រប់ប្រភេទ បន្លែស្ពៃ ទឹកដោះគោមានជាតិខា្លញ់ទាប ស៊ុតមាន់ និងទា គ្រាប់ផ្លែឈើ បរិមាណល្មម ព្រោះប្រសិនបើទទួលទានច្រើនពេក អាចស្រូបយក ជាប្រេងច្រើន ដូចជាជាតិប្រេងនៅក្នុងសណ្ដែកដី១ ចានចង្កឹះស្មើនឹងខ្លាញ់ឆា៥ស្លាបព្រាបាយ។
– ជាតិប្រូតេអ៊ីនកម្រិតមធ្យមៈ សម្រាប់ការទទួលទានក្នុងមួយថ្ងៃត្រូវទទួលទាននូវបរិមាណ ជាតិសាច់ពី១៦០ ទៅ២៤០ក្រាម។ ប្រភេទសាច់ត្រីស្រស់, សាច់សត្វពាហនៈ សាច់មាន់ទា តៅហ៊ូមួយដុំ ទឹកសណ្ដែកមួយកែវ,…។
– ជាតិប្រូតេអ៊ីនកម្រិតខ្ពស់ៈ គួរ ចៀសវាងទទួលទានៈ ប្រភេទត្រីសមុទ្រ ត្រីសាឌីន ឬត្រីខ ប្រអប់ និងក្ដាមបង្គាជាដើម។ គ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រមទាំងជាតិស្រវឹងផងដែរ៕