ទឹកដូងមានសារសំខាន់ណាស់ ព្រោះវាមានផ្ទុកវីតាមីនសារធាតុខនិជនិងរសជាតិផ្អែមពីធម្មជាតិ។ វាក៏គ្មានជាតិខ្លាញ់ដែលអាចធ្វើឲ្យអ្នកធាត់បានដែរ។ ក្រៅពីនេះតើទឹកដូងអាចផ្តល់ប្រយោជន៍អ្វីទៀតចំពោះអ្នក? ចូរអានបន្ត៖
ប៉ូតាស្យូមជួយជម្រុញសន្ទុះអេឡិចត្រុង
ទឹកដូងជាប្រភពដ៏ល្អនៃប៉ូតាស្យូមព្រោះក្នុងទឹកដូងមួយកែវមានផ្ទុកប៉ូតាស្យូមដល់ទៅ ២៥០មីលីក្រាម។ កម្រិតនៃប៉ូតាស្យូមដែលណែនាំឲ្យទទួលទានគឺ ៤.៧០០មីលីក្រាម។ ប៉ូតាស្យូមគឺជាអេឡិចត្រូលីតដែលមានសារសំខាន់សម្រាប់សុខភាពនិងរាង្គកាយហើយគ្រប់កោសិកាទាំងអស់នៅក្នុងរាង្គកាយសុទ្ធតែត្រូវការប៉ូតាស្យូម។ ប៉ូតាស្យូមមានតួនាទីក្នុងការជួយជម្រុញសន្ទុះអេឡិចត្រុងសម្រាប់ការចម្លងកម្តៅទៅសរសៃប្រសាទ ការកន្ត្រាក់នៃបេះដូងនិងភាពងាយស្រួលបត់បែននៃសាច់ដុំឆ្អឹង។ បន្ថែមពីលើនេះទៅទៀតប៉ូតាស្យូមនិងសូដ្យូម សហការគ្នាក្នុងការគ្រប់គ្រងជាតិទឹកក្នុងរាង្គកាយដើម្បីជៀសវាងការខ្វះឬលើសកម្រិតជាតិទឹក។
ប្រូតេអ៊ីនសម្រាប់ជួសជុលនិងការលូតលាស់នៃកោសិកា
ប្រូតេអ៊ីនគឺត្រូវការចាំបាច់សម្រាប់ការលូតលាស់និងថែទាំហើយវាផ្តល់ថាមពលដែលចាំបាច់សម្រាប់ការជួសជុលនិងផ្លាស់ប្តូរកោសិកា។ ប្រសិនបើគ្មានប្រូតេអ៊ីនទេរាង្គកាយរបស់អ្នកនឹងមានការធ្លាក់ចុះនៃប្រព័ន្ធឆ្លើយតបនឹងភាពស៊ាំបេះដូងនិងសួតចុះខ្សោយនិងឆាប់នឿយហត់អស់កម្លាំង។ ក្នុងទឹកដូងមួយកែវមានប្រូតេអ៊ីនប្រហែលជា ១ក្រាម ហើយរាង្គកាយត្រូវការប្រូតេអ៊ីនចំនួនពី ៦៤ ទៅ ៧៥ក្រាម ក្នុងមួយថ្ងៃ។
ជាតិសរសៃសម្រាប់សុខភាពនៃការរំលាយអាហារ
ក្នុងទឹកដូងមួយកែវមានផ្ទុកជាតិសរសៃប្រហែលជា ១ក្រាម ហើយមនុស្សពេញវ័យត្រូវការជាតិសរសៃពី ២៥ ទៅ ៣០ក្រាម ក្នុងមួយថ្ងៃ។ ជាតិសរសៃជួយសុខភាពនៃការរំលាយអាហារនិងគ្រប់គ្រងនិងចលនាពោះវៀនដើម្បីជៀសវាងអាការៈទល់លាមក និងហើមពោះ។ អ្នកដែលមានចលនាពោះវៀនធម្មតាច្រើនតែមិនសូវកើតមានអាការៈរោគពោះវៀន។ ជាតិសរសៃក៏មានតួនាទីក្នុងការសម្រកទម្ងន់ផងដែរព្រោះវាជួយឲ្យអ្នកមានអារម្មណ៍ថាឆ្អែតដូច្នេះអ្នកនឹងមិនសូវទទួលទានច្រើននោះទេ។
កាល់ស្យូមសម្រាប់សុខភាពឆ្អឹង
កាល់ស្យូមជួយធ្វើឲ្យឆ្អឹងនិងធ្មេញរបស់អ្នករឹងម៉ាំ។ កង្វះជាតិកាល់ស្យូមធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងដែលធ្វើឲ្យឆ្អឹងស្តើងងាយប្រេះនិងបាក់។ ទឹកដូងមួយកែវមានផ្ទុកកាល់ស្យូម ២៤មីលីក្រាមហើយកម្រិតណែនាំឱ្យទទួលទានគឺ ១.០០០មីលីក្រាមក្នុងមួយថ្ងៃ។ កាល់ស្យូមក៏ដើរតួជាអេឡិចត្រូលីតក្នុងការជួយសកម្មភាពអេឡិចត្រុងក្នុងបេះដូង។ ការទទួលទានជាតិកាល់ស្យូមបានត្រឹមត្រូវក៏អាចជួយបន្ទាបសម្ពាធឈាមផងដែរ។