ផ្លែល្ហុងគឺជាផ្លែឈើមួយប្រភេទដែលផ្ទុកទៅដោយអង់ទីអុកស៊ីដង់ជាច្រើនដែលអាចបន្ថយការរលាក ប្រឆាំងនឹងជំងឺ ព្រមទាំងជួយឲ្យនៅក្មេងបានយូរទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការញ៉ាំផ្លែល្ហុងចំពោះសុខភាព។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានអង់ទីអុកស៊ីដង់ខ្លាំង
អង់ទីអុកស៊ីដង់ដែលផ្លែល្ហុងមាននោះគឺ Carotenoids ដែលអាចជួយបន្សាបរ៉ាឌីកាលសេរីបាន។ ដូច្នេះវានឹងជួយបន្ថយសម្ពាធអុកស៊ីតកម្មលើមនុស្សចាស់ និងអ្នកដែលមានជំងឺត្រៀមទឹកនោមផ្អែម កង្វះអ័រម៉ូនទីរ៉ូអ៊ីតតិចតួច និងជំងឺថ្លើម។ ក្រៅពីនេះវាអាចបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំងពេលចាស់ជរាទៀត។
មានសារធាតុប្រឆាំងនឹងមហារីក
តាមការស្រាវជ្រាវបានឲ្យដឹងថា សារធាតុ Lycopene ក្នុងផ្លែល្ហុងអាចបន្ថយការប្រឈមនឹងជំងឺមហារីកបាន។ វាក៏មានប្រយោជន៍សម្រាប់អ្នកដែលកំពុងតែព្យាបាលជំងឺមហារីកដែរ។
ពង្រឹងដល់សុខភាពបេះដូង
ការដែលបន្ថែមផ្លែល្ហុងទៅក្នុងរបបអាហារកាន់តែច្រើន ប្រហែលជាជួយបង្កើនសុខភាពបេះដូងបាន។ ការសិក្សាបានបង្ហាញថា ផ្លែឈើដែលមានសារធាតុ Lycopene និងវីតាមីន C ខ្ពស់ ប្រហែលជាជួយបង្ការជំងឺបេះដូងបាន ហើយក៏បង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាមថែមទៀត។
ប្រឆាំងការរលាក
ការរលាករ៉ាំរ៉ៃគឺជាដើមហេតុនៃជំងឺជាច្រើន ហើយអាហារមិនផ្តល់សុខភាព និងជម្រើសរបៀបរស់នៅអាចនាំឲ្យមានការរលាកកាន់តែច្រើនផងដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ការសិក្សាបានបង្ហាញថា បន្លែ និងផ្លែឈើសម្បូរអង់ទីអុកស៊ីដង់ដូចជា ផ្លែល្ហុងអាចជួយបន្ថយសារធាតុបង្កការរលាកបាន។
ពង្រឹងដល់ការរំលាយអាហារ
អង់ស៊ីម Papain ក្នុងផ្លែល្ហុងអាចធ្វើឲ្យប្រូតេអ៊ីនកាន់តែងាយស្រួលរំលាយ។ អ្នកអាចប្រើប្រាស់ការញ៉ាំផ្លែល្ហុងជាវិធីព្យាបាលការទល់លាមក និងអាការៈផ្សេងៗទៀតនៃចង្កោមរោគសញ្ញារលាកពោះវៀនបាន។
ការពារស្បែកកុំឲ្យមានការខូចខាត
ផ្លែល្ហុងក៏អាចជួយឲ្យស្បែកមើលទៅកាន់តែស្រស់ស្អាត និងក្មេងវ័យបានដែរ។ នេះដោយសារតែវត្តមានរបស់ វីតាមីន C និង Lycopene អាចជួយការពារស្បែក ហើយក៏ប្រហែលជាជួយបន្ថយអាការៈនៃភាពចាស់របស់ស្បែកបានថែមទៀត៕