ការរលាកសរសៃកែងជើងឬហៅថា Achilles Tendinitis ច្រើនតែកើតឡើងដោយសារតែការដាក់សម្ពាធដដែលៗទៅនឹងសរសៃចងនេះនៅពេលធ្វើការងារធ្ងន់ពេក។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យមានបញ្ហានេះមានដូចជា៖
- បង្កើនភាពខ្លាំងក្លានៃការហាត់ប្រាណភ្លាមៗ
- សាច់ដុំស្មងជើងតឹងពេក ដែលអាចដាក់សម្ពាធកាន់តែខ្លាំងទៅនឹងសរសៃកែងជើងបាន
- ឆ្អឹងដុះបន្លា ដែលវាកើតឡើងនៅលើកន្លែងតភ្ជាប់សរសៃកែងជើង។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) រឿងនេះអាចបង្កឲ្យមានការកកិតដល់សរសៃនេះ រហូតដល់ឈឺចាប់ខ្លាំងដែរ៕