ជំងឺកូនក្រៅស្បូនកើតឡើងដោយនៅពេលដែលមេជីវិតឈ្មោល និងញីដែលរលាយចូលគ្នាហើយនោះកាច់សម្បុកក្រៅស្បូន។ ការមានផ្ទៃពោះធម្មតាគឺត្រូវឲ្យមេជីវិតទាំងពីរដែលរលាយចូលគ្នានោះកាច់សម្បុកក្នុងស្បូន។
ជំងឺកូនក្រៅស្បូនច្រើនតែកើតមានជាញឹកញាប់នៅក្នុងបំពង់ដៃស្បូនតែម្តង។ យ៉ាងណាមិញករណីខ្លះ កូនក្រៅស្បូនក៏អាចមាននៅក្នុងពោះ ក្រពេញអូវ៉ែ ឬមាត់ស្បូនដែរ។ ជំងឺមួយនេះមិនមែនជារឿងធម្មតាឡើយ ហើយមេជីវិតទាំងពីរដែលរលាយចូលគ្នានោះក៏មិនអាចមានជីវិតរស់ និងលូតលាស់បានដែរ។ បើសិនជាមិនមានការព្យាបាលទែ វាអាចប៉ះពាល់ដល់អាយុជីវិតបាន។
ក្នុងចំណោមស្ត្រីមានផ្ទៃពោះ ១០០០នាក់ មានអ្នកកើតជំងឺកូនក្រៅស្បូនរហូតដល់ ២០នាក់ទៅហើយ ដែលក្នុងនោះមានកត្តាច្រើនណាស់ដែលនាំឲ្យពួកគេប្រឈមខ្ពស់នឹងជំងឺនេះដូចជា៖
• ធ្លាប់មានកូនក្រៅស្បូនពីមុនរួច
• មានការរលាក ឬការបង្ករោគនៅបំពង់ដៃស្បូន
• មានបញ្ហាក្នុងការមានកូនដូចជា មិនអាចមានកូនបាន
• រចនាសម្ព័ន្ធរបស់ស្បូន និងបំពង់ដៃស្បូនមិនធម្មតា
• ជម្រើសនៃការពន្យាកំណើត ជាពិសេសការដាក់កងក្នុងស្បូនតែម្តង
• ជក់បារី៕