បើសិនជាអ្នកមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ (Urinary Tract Infection, UTI) អ្នកប្រហែលជាមានអាការដូចតទៅ៖
- ឈឺ ឬក្រហាយពេលនោម
- ឈឺនៅពោះផ្នែកខាងក្រោម នៅលើប្លោកនោម
- ចេះតែចង់នោមបន្ទាន់ និងជាញឹកញាប់
- គ្រាន់តែអាចនោមចេញតិចៗប៉ុណ្ណោះពេលនោមម្តងៗ
- ឈឺចង្កេះ
ទឹកនោមអ្នកអាចមានលក្ខណៈដូចជា៖
- ល្អក
- ឈាម
- ក្លិនស្អុយ
បុរសវិញក៏អាចមានជំងឺ UTI នេះដែរ ដោយមានអាការៈបន្ថែមដូចជា៖
- ឈឺនៅក្រោយថង់ពងស្វាស
- ឈឺពេលចេញទឹកកាម ឬមានឈាមក្នុងទឹកកាម (កម្រ)
បើសិនជាអ្នកមានរោគសញ្ញាដូចជា ក្តៅខ្លួន គ្រុន ឬចង្អោ វាប្រហែលជាការបង្ករោគកាន់តែធ្ងន់ធ្ងរដូចជា ការប្ករោគនៅតម្រងនោម ដូច្នេះត្រូវទៅជួបពេទ្យភ្លាម។
ជំងឺ UTI ក្នុងពេលមានផ្ទៃពោះគឺជារឿងដែលត្រូវបារម្ភខ្លាំង។ បើសិនជាអ្នកមានរោគសញ្ញាដូចខាងលើ ចូរទៅជួបគ្រូពេទ្យឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន។ ក្នុងពេលពិនិត្យសុខភាពផ្ទៃពោះ អ្នកនឹងត្រូវធ្វើការពិនិត្យទឹកនោមជាទៀងទាត់ដើម្បីពិនិត្យរកមើលជំងឺ UTI នេះឯង។
ចូរទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជា៖
- មានការឈឺចាប់ ក្រហាយ ឬបញ្ហាផ្សេងៗគ្រប់ប្រភេទនៅពេលនោម
- សម្គាល់ឃើញឈាមក្នុងទឹកនោម
- ចាប់ផ្តើមនោមញឹក និងមានទឹកនោមតិចៗ
- ចេះតែចង់នោមខ្លាំង
- ឈឺនៅខ្នង ឬកន្លែងណាមួយនៅលើប្លោកនោម
- សម្គាល់ឃើញថា ទឹកនោមល្អក ឬខាប់ ឬមានក្លិនមិនល្អ
- ក្តៅខ្លួន ឬគ្រុន៕