កុមារដែលមានសកម្មភាពទាំងនេះ នៅពេលពួកគេគេង នោះបង្ហាញថាខួរក្បាលគាត់មានការអភិវឌ្ឍន៍បានល្អ ដែលសញ្ញានៃក្មេងឆ្លាត។
ញញឹមពេលកំពុងគេង
ពេលខ្លះយើងនឹងឃើញក្មេងៗញញឹម សូម្បីតែពេលកំពុងគេងក៏ដោយ ។ ការពិតគឺថាក្មេងៗមិនទាន់អាចគ្រប់គ្រងអារម្មណ៍ និងប្រព័ន្ធសរសៃប្រសាទរបស់ពួកគេនៅឡើយទេ។ ប៉ុន្តែសម្រាប់កុមារដែលមានភាពវៃឆ្លាត ពូកែតាំងពីក្មេងមក បណ្តាញសរសៃប្រសាទរបស់ទារកអាចសម្របសម្រួលស្មារតីខួរក្បាល មានការអភិវឌ្ឍន៍ល្អ នោះគឺកុមារញញឹមនៅក្នុងសុបិន។
ក្មេងៗទាត់ភួយពេលកំពុងគេង
ប្រសិនបើអ្នកធ្លាប់មើលថែក្មេងៗ អ្នកនឹងកត់សម្គាល់រឿងមួយទារកជាច្រើនមានទម្លាប់ទាត់ភួយចេញពីខ្លួន។ ការពិតដែលថាទារកដឹងពីរបៀបងាក ហើយរុញភួយចេញគឺជាបាតុភូតល្អ។
អវយវៈរបស់កុមារតូចៗមានសភាពទន់ ហើយស្ថិតក្នុងដំណាក់កាលលូតលាស់។ ទារកទាត់ភួយនៅពេលយប់មិនមានន័យថាគាត់គេងលក់ស្រួលទេ។ នោះអាចបង្ហាញថាសាច់ដុំជើងរបស់កូនអ្នកកំពុងលូតលាស់បានល្អ។ លើសពីនេះទៅទៀត នៅពេលដែលអ្នកគេងនៅទីតាំងមួយយូររាងកាយនឹងអស់កម្លាំងយ៉ាងងាយស្រួល ដែលរារាំងដល់ចរន្តឈាម។ ប្រសិនបើទារកដឹងពីរបៀបកែតម្រូវទីតាំងគេងនោះ មានន័យថាខួរក្បាលបានគ្រប់គ្រងរាងកាយដោយភាពបត់បែន។
ងាយនឹងភ្ញាក់
ឪពុកម្តាយខ្លះត្អូញត្អែរថាកូនរបស់ពួកគេគេងមិនលក់ស្រួល សូម្បីតែសំឡេងតូចមួយ ក៏អាចដាស់ទារកឱ្យភ្ញាក់ដែរ។ វាគឺជាសញ្ញាមួយដែលបង្ហាញថាកុមារមានខួរក្បាលលូតលាស់។ តាំងពីក្មេងមកទារកអាចដឹងពីការផ្លាស់ប្តូរនៅក្នុងបរិយាកាសខាងក្រៅ។ កុមារបែបនេះច្រើនតែមាន IQ ខ្ពស់។ ជាការពិតឪពុកម្តាយគួរតែបង្កើតបរិយាកាសគេងលក់ស្រួលសម្រាប់កូនៗ របស់ពួកគេ។ ជ្រើសរើសកន្លែងស្ងាត់ ហើយបិទភ្លើង ដើម្បីឱ្យកូនរបស់អ្នកគេងលក់ស្រួល៕