អ្នកម្ដាយដែលមិនធ្លាប់មានគ៌តពីមុនមក តែងមានការព្រួយបារម្ភអំពីការឈឺចាប់នៅក្នុងអំឡុងពេលសម្រាលកូន ។ អ្នកម្តាយខ្លះព្យាយាមបញ្ចុះបញ្ចូលគ្រូពេទ្យឲ្យកំណត់ពេលវេលាសម្រាប់ការសម្រាលកូនដោយការវះកាត់ឲ្យពួកគេ ដើម្បីជៀសវាងការឈឺចាប់នៅពេលសម្រាលកូន ។
វេជ្ជបណ្ឌិតជាច្រើនចង់ឲ្យស្ត្រីដែលមានសុខភាពល្អសម្រាលកូនតាមទ្វារមាស ដើម្បីងាយស្រួលក្នុងការជាសះស្បើយបានឆាប់រហ័សជាងការសម្រាលកូនតាមវះកាត់។ ដូច្នេះដើម្បីឲ្យការសម្រាលកូនតាមធម្មជាតិមានភាពងាយស្រួលនោះស្ត្រីអាចអនុវត្តន៍តាមវិធីខាងក្រោមនេះ ៖
ការធ្វើលំហាត់ប្រាណ
ស្ត្រីនៅមុនពេលសម្រាលអាចធ្វើលំហាត់ប្រាណតាមគ្រូពេទ្យណែនាំ ដើម្បីពង្រឹងសាច់ដុំពោះ សាច់ដុំខ្នង និងសាច់ដុំអាងត្រគាក។
ការដើរ
នៅពេលដែលអ្នកមាន ៣៨ សប្តាហ៍ ការដើរបានជួយសម្រួលដល់ទារកឲ្យចូលទៅក្នុងឆ្អឹងអាងត្រគាកដោយសារនៅត្រីមាសទីបីស្ត្រីមិនអាចធ្វើលំហាត់ប្រាណបាន។ អ្នកអាចដើរឲ្យបានទៀងទាត់រៀងរាល់ថ្ងៃ។
ការអនុវត្តន៍ការដកដង្ហើម
ការរៀនពីរបៀបដកដង្ហើមឲ្យបានត្រឹមត្រូវអាចជួយជួយបន្ធូរបន្ថយការឈឺចាប់ និងការរក្សាថាមពលនៅអំឡុងពេលសម្រាលកូន។
ការបរិភោគបានត្រឹមត្រូវ
របបអាហារមានតុល្យភាពល្អអាចជួយឲ្យអ្នកមានសុខភាពល្ អនិងការពង្រឹងរាងកាយនៅពេលសម្រាលកូនផងដែរ៕