ថ្លើមរបស់មនុស្សយើងស្ថិតនៅផ្នែកខាងស្តាំ និងខាងលើនៃពោះ ហើយវាក៏ត្រូវបានការពារយ៉ាងល្អពីឆ្អឹងជំនីផងដែរ ។ ថ្លើម គឺជាសរីរាង្គដ៏រឹងជាងគេបំផុតនៃរាងកាយមនុស្ស ។ ថ្លើមមានសារៈសំខាន់ណាស់សម្រាប់មុខងារជាច្រើនក្នុងខ្លួន ។ ជំងឺថ្លើមមានច្រើនជាង១០០ប្រភេទខុសៗគ្នា ហើយក៏មានអាការៈជំងឺស្តែងចេញខុសៗគ្នាផងដែរ។
មួយចំនួននៃជំងឺទាំងនេះ គឺជាជំងឺរលាកថ្លើម ជំងឺថ្លើមដោយសារគ្រឿងស្រវឹង ក្រិនថ្លើម និងជំងឺខ្លាញ់រុំថ្លើម។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអាការៈដំបូងគេបំផុតដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងតែវិវឌ្ឈន៍ទៅរកភាពខូចខាតហើយ ៖
- ឈឺក្នុងក្រពះ
- ខ្សោយ និងអស់កម្លាំងពីក្នុងខ្លួន
- មិនឃ្លានអាហារ
- ការរំលាយអាហារមិនបានល្អ
- ទឹកនោមប្រែពណ៌
- លាមកប្រែពណ៌
- ស្បែក និងភ្នែកទៅជាលឿង
- ហើមពោះ ឬកើតទាចទឹក
- ហើមកែងជើង និងប្រអប់ជើង
- រមាស់ស្បែកកាន់តែខ្លាំង
- ឈឺក្នុងពោះ
- ទល់លាមក រាករូស និងហូរឈាមក្នុងពោះវៀន៕