ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
កូនដែលកើតក្នុងឆ្នាំមមី តែងតែមានអ្នកតាមជួយ ថែមទាំងអាចទទួលបានលាភធំច្រើន។ ជាហេតុដែលធ្វើឲ្យមាតាបិតារបស់គេមិនព្រួយរឿងគ្មានប្រាក់ទេ ព្រោះចូលមកច្រើនខ្លាំងណាស់។
ឆ្នាំជូត
កូនដែលកើតក្នុងឆ្នាំជូត ក្នុងវីថីការងារ និងមុខរបរតែងតែទទួលបានការជោគជ័យច្រើនជាងបរាជ័យ។ ជាហេតុដែលធ្វើឲ្យគេអាចនាំបានប្រាក់ធំច្រើនជូនប៉ាម៉ាក់បាន។ ដូចនេះ លុយដែលមានក្នុងឃ្លាំងនឹងច្រើនតែម្តង។
ឆ្នាំថោះ
កូនដែលកើតក្នុងឆ្នាំថោះ នឹងមានផ្កាយសំណាងតាមជួយជានិច្ច។ ជាពិសេស ទេវតាទ្រព្យក៏តាមជិតខ្លួនដែរ។ ជាហេតុដែលធ្វើឲ្យមាតាបិតាគេមិនពិបាកចិត្តរឿងគ្មានលុយចាយនោះឡើយ៕