ក្រោយសម្រាលកូនរួច រូបរាងស្ត្រីនឹងផ្លាស់ប្ដូរខ្លាំង បណ្ដាលឲ្យម៉ាក់ៗកាន់តែពិបាកចិត្ត ខ្លាចខូចសម្រស់ លែងស្អាតដូចកាលពីមិនទាន់មានកូន ។ ម៉ាក់ៗមកដឹងពីតិចនិកកាត់បន្ថយបញ្ហាស្បែក រក្សាស្បែកឲ្យមានសភាពស្រស់ថ្លាឡើងវិញក្រោយសម្រាលកូន ។ ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីថែរក្សាស្បែករបស់ស្ត្រីទើបសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
1. មានអ្នកម្តាយមួយចំនួនពេលដែលកើតកូនរួចមិនហ៊ានងូតទឹក កក់សក់ ឬលុបលាងមុខឡើយ ដោយបំផ្លាញស្បែកអ្នកយ៉ាងងាយ។ ដូចនេះ នៅពេលដែលមុខរបួសអ្នកជា អ្នកគួរតែចាប់ផ្តើមលុបលាងមុខ ទើបអាចធ្វើឲ្យមុខអ្នកស្អាតបាន។
2. អ្នកគួរតែរក្សាជាតិសំណើមលើស្បែកអ្នកឲ្យបានល្អ ព្រោះនៅពេលដែលស្បែកស្ងួតពេក នឹងធ្វើឲ្យវាប្រែជាស្រអាប់។ ដូចនេះ ក្រៅពីញ៉ាំទឹកច្រើន អ្នកគួរតែប្រើគ្រឿងសម្អាង ដើម្បីការពារស្បែកមុខអ្នកឲ្យមានសំណើមគ្រប់គ្រាន់។
3. នៅពេលដែលអ្នកចេញក្រៅម្តងៗ អ្នកគួរតែការពារស្បែកអ្នកពីកម្តៅក្តៅ ព្រោះបើត្រូវកម្តៅថ្ងៃច្រើន នឹងធ្វើឲ្យស្បែកអ្នកប្រែជាខ្មៅបាន។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើ ទើបអាចការពារស្បែកអ្នកបានល្អ និងស្អាត៕