ជំងឺច្រាលទឹកអាស៊ីតពីក្រពះមកបំពង់ករ ឬហៅថា Gastroesophageal Reflux Disease (GERD) ពេលខ្លះគេហៅថា ការក្រហាយដើមទ្រូង កើតឡើងនៅពេលដែល ទឹកអាស៊ីតក្រពះច្រាលទៅខាងលើវិញ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាមិនមានការព្យាបាលទេ វាអាចបណ្តាលឲ្យមានបញ្ហាដល់បំពង់លើក្រពះ និងការដកដង្ហើមបាន។ ដើម្បីកាត់បន្ថយការកើតជំងឺនេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- សម្រកទម្ងន់
- ស្លៀកសម្លៀកបំពាក់រលង់ៗ ជាពិសេសនៅជុំវិញពោះ ដោយសារតែសម្លៀកបំពាក់ដែលតឹងៗអាចរឹងពោះ និងរុញអាស៊ីតក្រពះឡើងទៅលើបាន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរអង្គុយធម្មតារយៈពេលបីម៉ោងសិនក្រោយពីបាយរួច
- ចូរគេងដោយដាក់ក្បាលរៀងខ្ពស់បន្តិច
- ឈប់ជក់បារី និងចៀសឲ្យឆ្ងាយពីការស្រូបផ្សែងបារីពីគេ៕