ក្មេងៗគួរតែរៀនសូត្រចេះដឹងអំពីមធ្យោបាយផ្តល់សុខភាពក្នុងការថែរក្សាសក់របស់ពួកគេផ្ទាល់តាំងពីក្មេងឲ្យហើយ។ ដូច្នេះយកល្អគួរតែធ្វើតាមការណែនាំដូចខាងក្រោមនេះ៖(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូរធ្វើឲ្យសក់ និងស្បែកក្បាលសើមជាមួយនឹងទឹកក្តៅឧណ្ហៗសិនមុននឹងកក់សក់
- ចូរប្រើប្រាស់សាប៊ូដក់សក់ដោយត្រឹមត្រូវទៅតាមចំនួនសក់ក្បាល
- ចូរម៉ាស្សាសាប៊ូកក់សក់លើស្បែកក្បាលថ្នមៗ
- ចូរលាងជម្រះពពុះសាប៊ូរចេញពីសក់ឲ្យអស់ជាមួយនឹងទឹកក្តៅឧណ្ហៗ
- ចូរប្រើកន្សែងជប់ទឹកល្អដើម្បីគ្របសក់។ ប៉ុន្តែមិនត្រូវយកវាទៅត្រដុសសក់ដែលកំពុងតែសើមទេ ព្រោះវាអាចធ្វើឲ្យខូចសក់បាន
- ចូរប្រើក្រាសសិតសក់ដែលមានចន្លោះធ្មេញធំៗដើម្បីសិតថ្នមៗ
- ចូរប្រើវិធីចងសក់ជាកន្ទុយសេស និងប្រើបូរ ឬកៅស៊ូចងពីលើ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរជ្រើសរើសស្តាយសក់ដែលមិនទាមទារឲ្យប្រើកម្តៅ និងសារធាតុគីមីឡើយ
- បើសិនជាត្រូវការអ៊ុតសក់ ចូរប្រើប្រាស់ការអ៊ុតដែលមានកម្តៅទាបបានហើយ
- សារធាតុគីមីក្នុងថ្នាំបន្ទន់សក់ ថ្នាំលាបសក់ និងផលិតផលលេងស្តាយសាយសក់ផ្សេងៗទៀតប្រហែលជាអាចបំផ្លាញសរសៃសក់បាន។ ដូច្នេះចូរព្យាយាមចៀសវាងវាឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន
- នៅពេលចេញទៅខាងក្រៅ ចូរប្រើមួសដែលមានឆាងម៉ាងជុំវិញធំៗដើម្បីអាចការពារសក់ពីពន្លឺព្រះអាទិត្យបាន៕