ការរាករូសលើទារកតូចៗគួរតែត្រូវបានចាត់ទុកថាជារឿងធ្ងន់ធ្ងរបើសិនជាវាកើតឡើងលើសពីមួយថ្ងៃ។ ការដែលរាករូសកើតឡើងរយៈពេលយូរអាចនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួនបាន។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាការៈញឹកញាប់នៃការរាករូសលើទារកទើបនឹងគឺអាចធ្វើឲ្យបេះដូងលោតញ៉ាប់ជាងធម្មតា ស្ងួតមាត់ យំគ្មានទឹកភ្នែក ឬមិនមានសើមខោទឹកនោមយ៉ាងហោចណាស់ ៣ម៉ោងបាន។ ការខ្សោះជាតិទឹកធ្ងន់ធ្ងរអាចបណ្តាលឲ្យប្រកាច់ សន្លប់ និងសរីរាង្គក្នុងខ្លួនខ្សោយជាដើម។ ខាងក្រោមនេះគឺជាវិធីសាស្រ្តខ្លះៗក្នុងការបំបាត់ការរាករូសលើកុមារតូចៗ៖
- បន្តការបំបៅដោះ ឬបំបៅម្សៅទឹកដោះកូនទៀត
- ចូរឲ្យកូនញ៉ាំទឹកអូរ៉ាលីត្រ
- ចូរចៀសវាងការញ៉ាំភេសជ្ជៈកីឡា ព្រោះវាមានជាតិស្ករខ្ពស់
- មិនត្រូវប្រើវិធីព្យាបាលការរាករូសដោយខ្លួនឯងទាំងអស់
- មិនត្រូវឲ្យកូនប្រើថ្នាំបំបាត់ការរាករូសដោយមិនមានវេជ្ជបញ្ជាឡើយ(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរទៅជួបគ្រូពេទ្យបើសិនជាកូនមានបញ្ហារាករូសច្រើនជាង ២៤ម៉ោង ក្តៅខ្លួនចាប់ពី ៣៨.៨អង្សារឡើងទៅ លាមកខ្មៅ លាមកមានឈាម បេះដូងលោតញ៉ាប់ខុសធម្មតា ស្ងួតមាត់ យំគ្មានទឹកភ្នែក ឬខោទឹកនោមអត់សើមចាប់ពី ៣ម៉ោងឡើងទៅ៕