ថ្លើម គឺជាសរីរាង្គក្នុងពោះដ៏ធំមួយដែលមានរាងដូចបាល់ទាត់ និងស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ។ ការរីកថ្លើមមិនមែនជាជំងឺឡើយ តែវាអាចជាសញ្ញានៃបញ្ហាណាមួយដូចជា ជំងឺថ្លើម ខ្សោយបេះដូងដោយសារថ្លើម ឬជំងឺមហារីក ។
អ្នកទំនងជាអាចមានអាការៈថ្លើមរីកបាន បើសិនជាកំពុងតែមានជំងឺថ្លើម ។ កត្តាដែលអាចប្រឈមកាន់តែខ្លាំងនឹងថ្លើមរីកនោះមានដូចជា៖
• ញ៉ាំគ្រឿងស្រវឹងច្រើនៗ
• ប្រើថ្នាំ វីតាមីន ឬថ្នាំបំប៉នច្រើនពេក
• ប្រើថ្នាំបូរាណ
• មានការបង្ករោគផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ និងអាឡែហ្ស៊ីជាដើម
• វីរុសបង្កជំងឺរលាកថ្លើមដូចជា A, B និង C
• មានទម្លាប់ញ៉ាំអាហារមិនត្រឹមត្រូវ ដូចជា ការធាត់អាចធ្វើឱ្យមានជំងឺថ្លើមដែរ ព្រោះពួកគេញ៉ាំអាហារដែលមិនផ្តល់សុខភាពដូចជា អាហារសម្បូរជាតិខ្លាញ់ជាដើម៕