ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្បែកអ្នកឲ្យស្អាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុនម៉ោង១១ អ្នកគួរតែចូលគេង ដោយមិនគួរចូលគេងហួសម៉ោងនេះឡើយ ព្រោះក្រោយម៉ោងនេះ ស្បែកអ្នកនឹងប្រែប្រួលខ្លាំង ដោយមិនងាយជួសជុលត្រឡប់មកវិញឡើយ។
- នៅពេលលដែលអ្នកចេញក្រៅ អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ដោយទុក២០នាទីទើបអាចចេញក្រៅបាន ព្រោះក្រោយ២០នាទី ទើបឡេនោះបញ្ចេញកម្លាំង។ ជាពិសេស អ្នកគួរតែកាន់ឆ័ត្រផងដែរ ដើម្បីអាចការពារថែមមួយជាន់ទៀត ទើបអាចការពារស្បែកអ្នកបានល្អ។
- ក្រោយពេលដែលអ្នកប្រើហ្វមលាងមុខរួច អ្នកគួរតែលាបគ្រឿងសម្អាងដែលមានជាតិទឹកលើមុខអ្នក ដើម្បីអាចប៉ូវជាតិទឹកលើនោះ មិនឲ្យមុខអ្នកស្ងួតខ្លាំង។ ជាពិសេស អ្នកគួរតែប្រើម៉ាសបិតមុខ ដោយប្រើ២ទៅ៣ដងក្នុងមួយអាទិត្យ ទើបអាចធ្វើឲ្យមុខអ្នកស្អាតបាន។
- មុខអ្នកគួរតែលាងឲ្យបានស្អាត ក្រោយពេលដែលផាត់មុខរួច ព្រោះបើអ្នកមិនជម្រះម្សៅលើមុខអ្នកអស់ នឹងអាចធ្វើឲ្យស្បែកមុខអ្នកអាក្រក់ខ្លាំងណាស់។ ដូចនេះ ទោះបីជាអ្នកហត់យ៉ាងណា ក៏អ្នកគួរតែសម្អាតមុខមុននឹងចូលគេងដែរ។
- អ្នកគួរតែញ៉ាំបន្លែឲ្យបានច្រើន ដូចជា ការ៉ុត ប៉េងប៉ោះ ស្ពៃក្តោប និងផ្លែក្រូចជាដើម ព្រោះបន្លែ និងផ្លែឈើនេះ អាចធ្វើឲ្យមុខអ្នកមានសំណើម មិនស្ងួតខ្លាំងឡើយ។
- អ្នកអាចប្រើក្រេមលាបមាត់ដែលមានពណ៌ឆើតឆាយ ដើម្បីធ្វើឲ្យមុខអ្នកភ្លឺជាងមុខ។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីធ្វើឲ្យមុខអ្នកស្អាតបាន៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)