គ្មាននារីណាម្នាក់ដែលចង់មានក្លៀកខ្មៅសុទ្ធតែរោមឡើយ ហេតុនេះហើយទើបពួកគេសម្រេចចិត្ត កោររោមនិងប្រើប្រាស់ផលិតផលផ្សេងៗដើម្បីធ្វើអោយក្លៀកប្រែជាសរលោងស្អាត ។ ទោះជាយ៉ាងណាផលិតផលមួយចំនួនធំដែលដាក់លក់លើទីផ្សារមានផ្ទុកសារធាតុគីមីដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិងាយៗជួយអោយក្លៀកសឆាប់រហ័ស៖
១. ក្រូចឆ្មារនិងម្ស៉ៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្ស៉ៅ baking soda ជាមួយទឹកក្រូចឆ្មារស្រស់អោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតក្លៀកចេញជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តអោយបាន ១ ឬ ២ ដងក្នុងមួយសប្តាហ៍។
២. ដំឡូងបារាំង
ចិតដំឡូងបារាំងឆៅជាបន្ទះមូលៗ ប៉ុន្តែត្រូវទុកទាំងសំបក រួចយកដំឡូងបារាំង ១ បន្ទះមកដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់សម្រាប់រយៈពេលពី ៣ ទៅ ៥ នាទី។ បន្ទាប់មកសឹមយកបន្ទះដំឡូងបារាំងថ្មីមកអនុវត្តដូចគ្នាចំពោះក្លៀកម្ខាងទៀត។ ទុកឱ្យទឹកដំឡូងបារាំងជាប់ក្លៀកយ៉ាងហោចណាស់ ១០ នាទីសិន សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៌ ទើបដំឡូងបារាំងអាចជួយកម្ចាត់កោសិកាស្បែកងាប់ៗធ្វើឱ្យស្បែកកាន់តែមានពន្លឺ និងស្រស់ថ្លាបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។
៣. ទឹកដោះគោ និងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកដោះគោស្រស់ ១ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ រួចបន្ថែមទឹកក្រូចឆ្មារបន្តិច ឬម្ស៉ៅរមៀតមួយចិបចូល។ កូរលាយអោយសព្វ សឹមលាបល្បាយក្រោមក្លៀក ហើយទុកចោលសម្រាប់រយៈពេលប៉ុន្មាននាទីសឹមលាងសម្អាតចេញជាការស្រេច។
៤. ស្ករសនិងប្រេងដូង
លាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀកសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។
៥. ម្ស៉ៅ Baking soda
លាយម្ស៉ៅ Baking soda ជាមួយទឹកធម្មតាអោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេលប៉ុន្មាននាទីសឹមលាងសម្អាតចេញ។ ព្យាយាមអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍៕