តាមការសិក្សាថ្មីបានឲ្យដឹងថា ក្មេងដែលបំបៅដោះកូនតែមួយគត់ក្នុងរយៈពេលពីរបីខែដំបូងនៃជីវិត គឺមិនងាយកើតជំងឺស្បែកតាអកដែលជាជំងឺស្បែកដ៏រ៉ាំរ៉ៃឡើយ ។
អ្នកស្រាវជ្រាវបានធ្វើការវាយតម្លៃទៅលើទិន្នន័យសុខភាព ការលូតលាស់ និងរបៀបរបបញ៉ាំអាហាររបស់ក្មេងប្រមាណ១៥២០នាក់ ដែលត្រូវបានគេតាមដានតាំងពីកើតមក ។ ដល់ពេលគេអាយុបាន៦ឆ្នាំ មានក្មេងប្រហែល ៣០០នាក់ ត្រូវបានគេរកឃើញថា មានជំងឺតាអកក្នុងជីវិត ។ មានក្មេងជាង៦នាក់ក្នុងចំណោម១០នាក់ គឺមានជំងឺរលាកស្បែកនៅអាយុ៦ឆ្នាំ។
ក្មេងដែលស្ថិតក្នុងគ្រួសារធូរធា និងក្មេងដែលនៅក្នុងគ្រួសារដែលធ្លាប់មានប្រវត្តិអាឡែហ្ស៊ីនឹងអាហារទំនងជាត្រូវបានគេរកឃើញថា មានជំងឺតាអកច្រើននៅអាយុ៦ឆ្នាំ។ ប៉ុន្តែអ្នកស្រាវជ្រាវនិយាយថា ក្មេងដែលបៅទឹកដោះម្តាយតែមួយមុខគត់យ៉ាងហោចណាស់៣ខែទំនងជាមានតែ៤៨ភាគរយទេ ដែលបន្តកើតជំងឺតាអកនៅអាយុ ៦ឆ្នាំទៀត។ ខណៈពេលដែលការបំបៅដោះកូនតែមួយមុខគត់ប្រហែលជាមិនអាចបង្ការកូនកុំឲ្យកើតជំងឺតាអក តែវាប្រហែលជាជួយការពារគេពីការធ្វើទុក្ខខ្លាំងរបស់ជំងឺណេះនៅពេលគេធំឡើងបាន។
ជំងឺតាអកធ្វើឲ្យស្បែករមាស់ខ្លាំងរលាក និងមានពងបែកដែលងាយនឹងបែកខ្លាំង។ ហ្សែន និងមជ្ឈដ្ឋានជុំវិញខ្លួនមានសុទ្ធតែមានជាប់ទាក់ទងនឹងជំងឺនេះ ប៉ុន្តែមានរឿងច្រើនណាស់ដែលគេមិនទាន់ដឹងអំពីវាដូចជា វិធីដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ៕