បញ្ហាខ្លាញ់រុំថ្លើម គឺជាមូលហេតុចម្បងបំផុតមួយនៃជំងឺខ្សោយថ្លើម ហើយអាចវិវត្តន៍ទៅជាជំងឺក្រិនថ្លើម ឬជំងឺរលាកថ្លើម ។ ប៉ុន្តែមិនថា អ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើមប្រភេទណានោះទេ អ្នកអាចទប់ស្កាត់ស្ថានភាពមុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរបាន ដោយគ្រាន់តែជ្រើសរើស និងរក្សាអោយបាននូវរបបអាហារមួយដែលត្រឹមត្រូវ ។ តើអាហារដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរទទួលទានឲ្យបានច្រើនមានអ្វីខ្លះទៅ ?
១. ទឹកខ្មេះផ្លែប៉ោម
មានប្រសិទ្ធិភាពរំលាយខ្លាញ់ដែលប្រមូលផ្ដុំក្នុងថ្លើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយជាមួយទឹកក្ដៅឧណ្ហៗ ១ កែវ ។ កូរអោយសព្វ សឹមទទួលទាន ២ ដងមុនពេលអាហារ។
២. រមៀត
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទដែលអាចទប់ស្កាត់បញ្ហាខ្លាញ់រុំថ្លើម។
ការទទួលទានអាហារលាយជាមួយរមៀតក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្ស៉ៅរមៀតធម្មជាតិ ១/៤ ស្លាបព្រាកាហ្វេក្នុងទឹកដោះគោក្ដៅឧណ្ហៗ ឬទឹកដាំពុះ។កូរអោយសព្វ សឹមទទួលទាន។
៣. បន្លែផ្លែឈើ
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម វីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះបន្លែផ្លែឈើក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរីដែលបង្កឱ្យថ្លើមទទួលរងការរលាក។ បន្លែបៃតងនិងផ្លែឈើមិនត្រឹមតែប្រសើរជួយដោះស្រាយបញ្ហាខ្លាញ់រុំថ្លើមប៉ុណ្ណោះទេ ប៉ុន្តែល្អសម្រាប់សុខភាពរាងកាយទាំងមូលតែម្ដង។ ដូច្នេះចូរព្យាយាមទទួលទានបន្លែផ្លែឈើឱ្យបានច្រើន។
៤. សាច់គ្មានខ្លាញ់
ប្រភេទនៃអាហារដទៃទៀតដែលអ្នកជំងឺខ្លាញ់រុំថ្លើមគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ គឺប្រូតេអ៊ីន។ ហើយសាច់ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្លាញ់រុំថ្លើម ចូរជៀសវាងការទទួលទានសាច់ខ្លាញ់និងស្បែក។ ដើម្បីទទួលទានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ការជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់ គឺប្រសើរបំផុតសម្រាប់អ្នកជំងឺខ្លាញ់ក្នុងថ្លើម។
៥. ក្រូចឆ្មារ
ការទទួលទានក្រូចឆា្មរ ឬទឹកក្រូចឆ្មារ គឺជាគន្លឹះដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់បំផុតមួយជួយទប់ស្កាត់ហានិភ័យនៃបញ្ហាខ្លាញ់រុំថ្លើម ។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ជម្រុញការផលិត glutathione របស់ថ្លើមដើម្បីសម្រួលដល់ដំណើរការមុខងារកាន់តែល្អប្រសើរ៕