នរណាៗក៏ចង់ស្អាត និងក្មេងជាងវ័យដែរ ប៉ុន្តែអ្នកខ្លះមិនបានអនុវត្តធ្វើយ៉ាងណាឲ្យខ្លួនឯងក្មេង ឬមើលថែសម្រស់បានរហូតឡើយ តែមានមនុស្សខ្លះទៀតប្រកាន់ខ្ជាប់នៅទម្លាប់នៃការទទួលទានទៀតទាត់ និងព្យាយាមហាត់ប្រាណទើបទទួលបានជោគជ័យ ។
មកដឹងពីអាហារទាំង៦ ប្រភេទដែលធ្វើឲ្យអ្នកក្មេងជាងវ័យ និងស្រស់ស្អាតទៅណាមកណាក៏គេសរសើរមិនឈប់ទាំងអស់គ្នា ៖
១-រមៀត
រមៀតមានផ្ទុកនូវសារធាតុ Curumin ដែលក្រៅពីជួយការពារជំងឺមហារីក វាក៏មានឥទ្ធិពលប្រឆាំងភាពចាស់ជាងវ័យសម្រាប់ស្បែករបស់អ្នកផងដែរ។ ជាងនេះក៏ការពារដល់កោសិកាស្បែក ហើយការពារពីការបំផ្លាញរ៉ាឌីកាលសេរី អាចកាត់បន្ថយការកើតស្នាមជ្រីវជ្រួញ។
២-ផ្លែឃីវី
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឃីវី អាចជួយឲ្យស្បែករឹងមាំ និងជួយកាត់បន្ថយស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។ ពួកវាក៏ជួយកាត់បន្ថយនៅការបំផ្លាញដោយកាំរស្មី UV មកលើស្បែកផងដែរ។
៣- ត្រីសាម៉ុង
ត្រីសាម៉ុងមានផ្ទុកនូវខ្លាញ់អូមេហ្គា ៣ ដែលរារាំងអង់ស៊ីម មិនឲ្យវិវត្តទៅកើតស្នាមជ្រីវជ្រួញ។ ជាងនេះវាក៏ជួយឲ្យប្រសើរឡើងនៅកោសិកាស្បែក ដែលរងការបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរ។ ត្រីសាម៉ុងជាមុខម្ហូប ដែលប្រជាជនជប៉ុនពេញនិយមបំផុត។
៤- សារ៉ាយសមុទ្រ
វាសម្បូរទៅដោយជាតិអ៊ីយ៉ូត ដែលជួយបង្កើនការសំយោគអរម៉ូនទីរ៉ូអ៊ីត និងជំរុញដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ៤០ ភាគរយនៃសារ៉ាយសមុទ្រគឺមានជាតិសរសៃ ដែលជួយសម្រួលដល់ការគ្រប់គ្រងនិងបង្កើនការបន្សាបជាតិពុលក្នុងថ្លើម។ ជាធម្មតាពេលគ្មានជាតិពុលក្នុងរាងកាយ នោះសភាពស្បែកក៏ជះមកភ្លឺស្អាតផងដែរ។
៥-ដំឡូងជ្វា
ជាអាហារដែលមានរសជាតិឈ្ងុយ និងផ្អែមឆ្ងាញ់ ដោយវាមានផ្ទុកនូវវីតាមីនជាច្រើន លាយឡំនឹងអាស៊ីដអាមីណូ ស័ង្កសី កាល់ស្យូម ដែលសុទ្ធតែល្អសម្រាប់ស្បែក។
៦- គ្រាប់ Pistachio
វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យកាត់បន្ថយដំណើរវិវត្តទៅភាពចាស់ ហើយជួយឲ្យអ្នកក្មេងជាងវ័យ ដោយសារតែការជម្រុះនៅរ៉ាឌីកាល់សេរី៕