តើអ្នកកំពុងតែងឿងឆ្ងល់អំពីរបៀបដាក់គ្រឿងដល់ជីវិតអាពាហ៍ពិពាហ៍ និងធ្វើអោយវារីករាយកាន់តែខ្លាំងជាមួយប្តីរបស់អ្នកមែនទេ? ខាងក្រោមនេះគឺជាមធ្យោបាយដែលអ្នកអាចពង្រឹងភាពស្និទ្ធស្នាលជាមួយប្តីរបស់អ្នកបាន។
ការណាត់ជួបគ្នា
ការណាត់ជួបគ្នាដ៏រ៉ូម៉ែនទិចមួយក្រោយពីរបៀបការបានច្រើនឆ្នាំមកហាក់បីដូចជាមិនអាចអនុវត្តន៍បាន ឬមិនដែលគិតដល់ទេ ប៉ុន្តែការរៀបគម្រោងមួយនេះអាចប្រាកដថានឹងពង្រឹងដល់ភាពស្និទ្ធស្នាលជាមួយប្តីររបស់អ្នកបាន។ ក្រោយពីការរស់នៅជាមួយគ្នាអស់ជាច្រើនឆ្នាំ មនុស្សទាំងពីរនាក់នឹងឈានដល់ “ចំណុចមួយដែលមានផាសុខភាព” ដែលទំនាក់ទំនងមួយនេះប្រហែលជាមានលក្ខណៈល្អជាងមុនដែរ។ ដើម្បីបង្ការការបាត់បង់សេចក្តីស្រឡាញ់ និងរក្សាភាពស្រស់បំព្រងដល់ដដែលទៀត ចូរធ្វើការណាត់ជួបគ្នាជាមួយប្តីនូវបរិយាកាសដ៏រ៉ូម៉ែនទិចបំផុតមួយទៅ។
បរិយាកាសរ៉ូម៉ែនទិចដែលគួរអោយភ្ញាក់ផ្អើលមួយចំនួន
ជាធម្មតា បុរសច្រើនតែរំពឹងថានឹងផ្តល់ភាពភ្ញាក់ផ្អើលនៅក្នុងទំនាក់ទំនងមួយ ប៉ុន្តែបើសិនជាអ្នកចង់បានភាពខុសគ្នាតិចតួច និងអោយប្តីភ្ញាក់ផ្អើល ចូររៀបគម្រោងធ្វើអ្វីមួយដែលគេមិនអាចនឹកស្មានដល់។ បរិយាកាសដ៏រ៉ូម៉ែនទិចរបស់អ្នកដូចជា ការទុកសំបុត្រតូចមួយអោយគេនៅពេលអ្នកមិននៅផ្ទះ, សរសេរអក្សរអ្វីមួយអោយគេនៅកន្លែងធ្វើការអាចថា “អូនស្រឡាញ់បង” ឬការតុបតែងបន្ទប់ដេកដែលងាចផ្តល់ជាសេចក្តីស្នេហាវិញបាន។ ការកាន់ដៃរបស់គេក្នុងពេលកំពុងដើរទិញឥវ៉ាន, ការដើរព្រឹក ឬល្ងាច ឬលួចថើបគាត់អោយលឿនប្រាកដជាប្រាកដថាបន្ថែមបាននូវទំនាក់ទំនងដ៏រ៉ូម៉ែនទិច។ ការចំអិនអាហារជាមួយគ្នាក៏អាចជាកាយវិការដ៏រ៉ូម៉ែនទិចបានដែរ។
ពង្រឹងជីវិតផ្លូវភេទ
ការរួមភេទមួយដែលគ្មានការរួមភេទសោះគឺជារឿងដែលពិបាកនឹងទៅរួចណាស់។ នៅពេលការរៀបការចាប់ផ្តើមមានអាយុកាលយូរទៅ ការរួមភេទ និងស្និទ្ធស្នាលគ្នាហាក់បីដូចជារឿងកាលពីអតិតអញ្ជឹង។ ការរួមភេទជាមួយដៃគូមិនមែនជារឿងទទួលខុសត្រូវ ហើយក៏មិនមែនជាតួនាទីដែលត្រូវតែធ្វើដែរ។ ការរួមភេទជួយបន្ថែមកាមតណ្ហាដល់អាពាហ៍ពិពាហ៍ និងអោយជីវិតរបស់អ្នកស្រស់បំព្រង។ ចូរធ្វើខ្លួនអោយសិចស៊ី, គួរអោយចាប់អារម្មណ៍ និងស្រស់ស្អាតសម្រាប់ប្តីររបស់អ្នក។ ចូរឈប់រងចាំងប្តីររបស់អ្នកចាប់ផ្តើមមុនអី ហើយចូរធ្វើអោយគេភ្ញាក់ផ្អើលជាមួយនឹងការចាប់អារម្មណ៍របស់អ្នកទៅ។ កាលណាអ្នកថ្នាក់ថ្នមជាមួយប្តីអ្នកកាន់តែច្រើនគាត់កាន់តែមានសម្រើបផ្លូវភេទ។ ការម៉ាស្សារាងកាយជាមួយនឹងការស្ងៀមស្ងាត់តិចតួច ឬការដោះសម្លៀកបំពាក់អាចធ្វើអោយប្តីរបស់អ្នកឆ្គួតនឹងសម្រស់អ្នកបាន។ ការផ្លាស់ប្តូរក្បាច់រួមភេទថ្មីក៏ប្រហែលជាជួយអ្នកបានដែរ។ យកល្អគួរតែធ្វើខ្លួនអោយសិចសី និងចាប់អារម្មណ៍ ប៉ុន្តែអ្នកត្រូវតែដឹងអំពីល្បិចក្នុងការធ្វើវាអោយបាន។
បង្ហាញការគោរព
ការរៀបការមិនមែនមានន័យថា អ្នក ឬដៃគូត្រូវការនៅជិតគ្នាបេះមិនចេញជាប់រហូតនោះតេ។ ការគ្រប់គ្រងការងារក្នុងផ្ទះមិនមែនជាការគ្រប់គ្រងប្តីនោះទេ។ ចូរផ្តល់គំលាតផ្ទាល់ខ្លួនមួយដល់គេ ហើយក៏មិនត្រូវដាក់ពិន័យគេគ្រប់ពេលដែរ។ បើសិនជាគាត់ពេញចិត្តនឹងការជួបជុំមិត្តភក្តិម្តងម្កាល់ មិនត្រូវតាមដានគេឡើយ។ មិនត្រូវរំពឹង ឬបង្ខំអោយគេនិយាយរឿងរ៉ាវគ្រប់នាទីពេលគេចេញទៅក្រៅប្រាប់អ្នកទាំងអស់ឡើយ។ ទាំងអស់នេះគឺជារបៀបដែលអ្នកគ្រប់គ្រងមនុស្សយើង។ ការស្នើសុំ ឬពិនិត្យទៅលើមិត្តភក្តិស្រីៗរបស់គាត់បង្ហាញថា អ្នកមិនមានយុត្តិធម៌ពោះដៃគូឡើយ។ ចូរផ្តល់ការសរសើរចំពោះជម្រើសរបស់គាត់ ប៉ុន្តែមិនត្រូវបញ្ជាក់អំពីកំហុសរបស់គាត់ជ្រុលពេកឡើយ ផ្ទុយទៅវិញគួរតែស្តាប់ដោយយកចិត្តទុកដាក់នូវការបារម្ភ ឬការសារភាពរបស់គេ។
ជាមួយនឹងរឿងរ៉ាវជាច្រើនផ្សេងៗទៀតដែលកំពុងកើតឡើងក្នុងជីវិតរបស់អ្នក ការថែរក្សាសេចក្តីស្រឡាញ់ និងការគោរពចំពោះការរៀបការរបស់អ្នកប្រហែលជារឿងមួយពិបាក ប៉ុន្តែចំនុចដែលយើងនិយាយពីខាងលើនេះអាចជាជំនួយដល់អ្នកក្នុងការបង្ហាញពីចំណង់ស្នេហាដ៏ស្រស់បំព្រងរបស់អ្នកជាមួយប្តី៕