វិធីសាស្រ្ត ៤-៧-៨ គឺជាបច្ចេកទេសដកដង្ហើមរាងជារង្វង់ ដែលអាចលើកកម្ពស់ភាពស្ងប់ស្ងាត់ និងជួយអ្នកឱ្យមានអារម្មណ៍ធូរស្រាលមុនពេលចូលគេង។
លោកវេជ្ជបណ្ឌិត Andrew Weil ដែលជាវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រ បានបង្កើតវិធីនេះ។ បច្ចេកទេសនេះគឺផ្អែកលើលំហាត់ប្រាណ pranayama ក្នុងយូហ្គា។
វិធីដកដង្ហើម ៤-៧-៨
-ដាក់ចុងអណ្តាតរបស់អ្នកនៅពីក្រោយធ្មេញខាងមុខខាងលើរបស់អ្នក។
-ដកដង្ហើមចេញទាំងស្រុងតាមមាត់របស់អ្នក ហើយបញ្ចេញសំឡេង “វ៉ូសៗ”។
-បិទមាត់របស់អ្នក ហើយស្រូបដង្ហើមចូលតាមច្រមុះរបស់អ្នក ដោយរាប់ក្នុងចិត្តដល់លេខ៤។
ទប់ដង្ហើមរបស់អ្នករួចរាប់ក្នុងចិត្តដល់លេខ៧។
-បើកមាត់របស់អ្នកហើយដកដង្ហើមចេញទាំងស្រុងដោយបង្កើតសំឡេង “វ៉ូស” ដោយរាប់ក្នុងចិត្តដល់លេខ៨។
ធ្វើម្តងទៀតយ៉ាងហោចណាស់បានបីដងទៀត។
វិធីនេះស្តាប់ទៅងាយធ្វើទេ ប៉ុន្តែវាមានប្រយោជន៍នឹងជួយអ្នកអោយដេកលក់។ ដូច្នេះ អ្នកគួរសាកល្បងវាមើលដើម្បីឆាប់ដេកលក់៕